ការដ្ឋានសាងសង់មួយកន្លែង ត្រូវបានឯកឧត្តម គួច ចំរើន ព្រមានចាត់វិធានការក្តៅ ព្រោះតែ

254

កំពង់សោម៖ អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកជំនួសតំណែង ឯកឧត្ដម យន្ដ មីន រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងមានអំណរសាទរជាខ្លាំង។ទន្ទឹម​នឹង​នេះដែរ​ ក៏មានបុគ្គលមួយចំនួនតូច​ បានមានការ​មិនពេញចិត្ត​ផងដែរ​ ជាពិសេស​នោះ​គឺជា​ជនជាតិ​ចិន​តែ​ម្តង​ ដោយសារតែ​ ឯកឧត្តម​ គួច​ ចំរើន​ បាន​ប្រេីប្រាស់​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ដែលបំពាន​ និងធ្វេីខុសអំពីច្បាប់​ ដែលបង្កឲ្យ​មានការ​ប៉ះ​ពាល់​ដល់​សាធារណៈ​ជន​ និង​ទ្រព្យសម្បត្តិ​រដ្ឋជាដេីមនោះ។ជាក់ស្តែង​ នៅមុននេះ​បន្តិច​ ឯកឧត្តម​ គួច​ ចំរើន​ បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​ ដោយមានខ្លឹមសារទាំងស្រុងថា៖​

«ម្ចាស់ការដ្ឋាននៅផ្លូវឯករាជ្យ​កែងផ្លូវ​ LV សាងសង់អត់សណ្ដាប់ធ្នាប់​ ខ្សាច់ហូរចូលពេញលូ​ ស្ទះទឹកនៅលេីថ្នល់​ ធ្វេីអោយប៉ះពាល់ដល់ការធ្វេីដំណេីររបស់សាធារណជន​ជាខ្លាំង​ ។ បេីមិនទទួលខុសត្រូវទេ​ ចាំបាច់ត្រូវចាត់វិធានការហេីយ​» ។ប្រភព៖ ហ្វេសប៊ុក