រកឃើញហើយ! អ្នកគ្រូពេទ្យស្អាតល្បីប្រចំាខេត្តកោះកុង ទីបំផុតស្គាល់អត្តសញ្ញាណហើយ

320

កោះកុង ៖ ជាមួយគ្នានេះដែរ សម្រាប់ថ្ងៃនេះ គេឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានចែករំលែកនូវរូបមួយសន្លឹករបស់អ្នកគ្រូពេទ្យស្រស់សោភាម្នាក់ ឈរកាន់ពានជ័យលាភីចំណាត់ថ្នាក់លេខ១ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងន័យអបអរសាទរ ក៏ដូចជាស្ញើចសរសើរពីសម្រស់របស់គាត់ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសារព័ត៌មានទូទាំងប្រទេសផងដែរ ។សម្រាប់អ្នកគ្រូពេទ្យដ៏ស្រស់ប្រិមប្រិយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

ខាងលើនេះដែរមានឈ្មោះថា រ៉េត សុវណ្ណសោភា អាយុ ២២ឆ្នាំ ជាកូនអ្នកខេត្តកោះកុងផ្ទាល់តែម្ដង ។សូមបញ្ជាក់ថា អ្នកគ្រូពេទ្យ រ៉េត សុវណ្ណសោភា បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ត្រង់ សម្រស់ និងស្នាមញញឹមដ៏ស្រស់ស្អាត ពោពេញដោយភាពកក់ក្ដៅ ដូច្នេះទើបថ្ងៃនេះ រូប ថត របស់កញ្ញា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក