សែនអាសូរណាស់! ក្មេងប្រុសម្នាក់សួរឪពុកយ៉ាងចាក់ដោតថា «បាត់ជើងខ្ញុំទៅណា ខ្ញុំត្រូវការជើងដើម្បីទៅប្រកួតបាល់ទាត់ប្រចាំសាលា»

1476

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ខែសីហានេះភ្នាក់ងារកម្ពុជាថ្មីបាននាំយកថវិកាពីសប្បុរសជននៅច្បារអំពៅផ្តល់ក្រុមគ្រួសារក្មេងប្រុសអាយុ៨ឆ្នាំដែលបានរងរបួសដោយសាររថយន្តសណ្តោងកុងតឺន័រកិនបណ្តាលឲ្យដាច់ជើងម្ខាងត្រឹមភ្លៅនិងម្រាមដៃ៣ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែសប្បុរសជនលោកបានមើលឃើញនិងស្តាប់សំដីក្មេងប្រុសឈ្មោះវណ្ណាចាន់វោសិទ្ធអាយុ៨ឆ្នាំបាននិយាយសួរទៅឪពុកខណៈដែលក្មេងប្រុសកំពុងតែធ្វើការសង្គ្រោះនៅមន្ទីរពេទ្យជោរៃប្រទេសវៀតណាមក្នុងក្តីរន្ធត់ថាប៉ាៗតើពេលណាទៅទើបគ្រូពេទ្យយកជើងម្ខាងនិងម្រាមដៃមកដាក់ឲ្យខ្ញុំវិញព្រោះខ្ញុំត្រូវការដើរពិសេសខ្ញុំត្រូវចូលរួមប្រកួតបាល់ទាត់ប្រចាំសាលាផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមការរៀបរាប់របស់លោកឈុនវណ្ណាអាយុ៤២ឆ្នាំបច្ចុប្បន្នរស់នៅភូមិស្រះកែវឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាលដែលត្រូវជាឪពុកបង្កើតក្មេងប្រុសរងគ្រោះបានឲ្យដឹងថាកូនប្រុសរបស់លោកត្រូវរថយន្តសណ្តោងកុងតឺន័របានបើកទៅបុកកូនប្រុសរបស់លោកខណៈដែលកូនប្រុសលោកបានចេញពីរៀនក្នុងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ

ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្បែរផ្ទះក្មេងប្រុសរងគ្រោះតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបន្តថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ខណៈពេលដែលកូនរបស់គាត់ពាក់មួកគណបក្សប្រជាជនកម្ពុជាទៀតផង។ក្នុងពេលកើតហេតុថ្វីត្បិតតែក្មេងប្រុសវណ្ណាចាន់វិសិទ្ធស្ថិតនៅក្រោមកង់រថយន្ត ដែលកៀបគេជាប់ក៏ដោយក៏គេស្រវាយកមួកគណបក្សប្រជាជនកម្ពុជាមកពាក់ដើម្បីបង្ហាញពីភាពស្រឡាញ់ គណបក្សប្រជាជនកម្ពុជា

ហើយចំថ្ងៃដែលក្បួនគណបក្សប្រជាជនកម្ពុជាបានដង្ហែក្បួនដល់ចំណុចដែលក្មេងប្រុស វិសិទ្ធកំពុងជួបគ្រោះថ្នាក់ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុកក្មេងប្រុសបានបញ្ជាក់ទាំងសំឡេងក្តុកក្តួលថាមកដល់ថ្ងៃនេះកូនរបស់របស់ត្រូវបានគ្រូពេទ្យធ្វើការវះកាត់ចំនួន៣ដងដែលលើកចុងក្រោយគ្រូពេទ្យបានសម្រេចចិត្តកាត់ជើងឆ្វេងវិសិទ្ធដល់គល់ភ្លៅនិងកាត់ម្រាមដៃអស់៣ទៀតផង។លោកបន្តថាកាលពីគ្រោះថ្នាក់ភ្លាមៗក្រុមគ្រួសាររបស់លោកបានបញ្ជូនវិសិទ្ធទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យគុន្ធបុប្ផានៅក្រុងភ្នំពេញប៉ុន្តែលោកបានសោកស្តាយនៅពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យហាក់មិនសូវយកចិត្តទុក

ដាក់ទុកឲ្យមេរោគរាលដាលដល់រូបរាងកាយក្មេងប្រុសវិសិទ្ធហើយអាការៈរោគកាន់តែធ្ងន់ធ្ងរទើបក្រុមគ្រួសារចិត្តដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យវៀតណាមដែលទីបំផុតគ្រូពេទ្យបានសម្រេចចិត្តកាត់ជើងឆ្វេងដល់គល់ភ្លៅនិងកាត់ម្រាមដៃអស់៣ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុកបង្កើតក្មេងប្រុសរងគ្រោះបានសំដែងការអរគុណដល់សប្បុរសជន ជាច្រើនទាំងក្នុងនិងក្រៅប្រទេសពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាលោកបានផ្តល់ថវិកាជួយដល់ក្មេងប្រុសវិសិទ្ធរហូតបានទៅព្យាបាលនៅប្រទេសវៀតណាមហើយមកដល់ថ្ងៃនេះ កូនប្រុសរបស់លោកនៅរស់រានមានជីវិតប៉ុន្តែត្រូវក្លាយទៅជាជនពិការអស់មួយជីវិត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ ហ្វេសប៊ុក