នាយ ពាក់ មី ព្រួយបារម្មណ៏ជាខ្លាំងក្រោយពេលកូនពៅខ្លួនបានកើតជំងឺ ដ៏សាហាវមួយនេះ

1070

ភ្នំពេញ ៖ កាលពីថ្មីៗនេះ តារាចម្រៀង និងកំប្លែងប្រុស នាយ ពាក់ មី បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន រួមជាមួយនឹងការសម្រាកព្យាបាលរបស់ឪពុកខ្លួន។
ជាមួយគ្នានេះដែរ ក្រោយពីការសម្រាកព្យាបាល ក្រោមមើលថែពីក្រុមគ្រូពេទ្យជំនាញៗនោះ ពេលនេះ ឪពុករបស់នាយ ពាក់ មី ក៏បានធូរស្បើយឡើងវិញ

ព្រមទាំងត្រឡប់ទៅផ្ទះជាមួយនឹងទឹកមុខស្រស់ស្រាយឡើងវិញ។ប៉ុន្តែ បើតាមការបង្ហោះរបស់នាយ ពាក់ មី កាលពីម្សិលមិញ បែរជាបង្ហាញពីស្ថានភាពជំងឺកូនពៅរបស់ខ្លួន ជាមួយនឹងជំងឺគ្រុនឈាម ខណៈឪពុកលោកទើបតែជាសះស្បើយសោះ។
ក្នុងនោះផងដែរ លោកបានសរសេរថា៖ក្រោយពីបានឃើញបានបែបនេះ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្ររបស់ខ្លួន បានសម្ដែងការព្រួយ

និងជូនពរ ឲ្យឆាប់ជា ទៅលើកូន នាយ ពាក់មី គ្រប់គ្នាតែម្ដង។ គួរឲ្យដឹងផងដែរ នេះជាលើកទីពីរ ហើយដែលកូនពៅរបស់ នាយ ពាក់ មី បានកើតជំងឺគ្រុនឈាម ធ្វើឲ្យលោក មានការព្រួយបារម្ភជាខ្លាំង៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា។ប្រភព៖ ហ្វេសប៊ុក