អុញនោះ!​ អ្នកដែលក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ លើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងចុះចាប់ព្រោះថា

243

សៀមរាប៖ ប្រាសាទអង្គរវត្ដគឺជា ដួងព្រលឹងរបស់ជាតិ ដែលត្រូវបានកសាងឡើងដោយ ព្រះបាទ សូរ្យៈវរ្ម័នទី ២ ដោយជាស្នាដៃល្បីល្បាញរន្ទឺសុះសាយពេញពិភពលោក។ ប្រាសាទអង្គរវត្ដ ឬ អង្គរតូច ត្រូវបានកសាងឡើងក្នុង ដើមសតវត្ស ទី១២ ជាប្រាសាទតំណាងនិង ព្រះសុសានចុងក្រោយរបស់ព្រះអង្គ ដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះ វិស្ណុ។ប្រាសាទអង្គរវត្ដគឺជា ប្រាសាទដែលនៅគង់វង្សល្អបំផុតព្រមទាំង រចនាបថបុរាណជាន់ខ្ពស់កំពូល នៃស្ថាបត្យកម្មខ្មែរ ដែលបានក្លាយជានិមិត្ដរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស រូបតំណាងអោយអត្ដសញ្ញាណជាតិខ្មែរ នឹងជាការទាក់ទាញពួកអ្នកទេសចរណ៏ សំខាន់របស់

ជាតិសាសន៏ដទៃផងដែរ។ដោយឡែកនាខណៈថ្ងៃនេះដែរ ទី១៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីលើកមុខមាត់ប្រាសាទអង្គរឲ្យកាន់តែមានឈ្មោះល្បីល្បាញនៅលើសកលលោកបន្ថែមទៀតនោះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងថា៖”ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាសូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដើម្បីជ្រាបព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ”។ប្រភព៖ ហ្វេសប៊ុក