ប្រពៃណាស់! ខណះនេះនាយ តាក់សុី ចូលកំប្លែងអោយទូរទស្សន៍ CTN ហើយប៉ុន្តែមិនមែនជា

2179

ភ្នំពេញ៖ បន្ទាប់ពីស្ថានភាពជំងឺរបស់ នាយ តាក់ សុី បានធូរស្បើយមួយកម្រិតរួចមក កាលពីម្សិលមិញនេះដែរ រូបលោកក៏បានព្រមផ្ដល់បទសំភាសន៏ជាមួយ លោក ហេង ឡុង ស្ដីអំពីស្ថានភាពជីវិតផ្ទាល់ខ្លួន និងបានប្រាប់ពីមូលហេតុ ដែលបណ្ដាធ្វើឲ្យខ្លួន បានសម្រេចចិត្ដសឹកមកវិញ ជូនទៅដល់មហាជនឲ្យជ្រាបពីរឿងមួយនេះផងដែរ។ទន្ទឹមនឹងនោះដែរ នាថ្ងៃនេះវិញ ទី១៣ ខែសីហា ឆ្នាំ២០១៩ ស្រាប់តែនាយ តាក់សុី ក៏បានបង្ហាញវត្ដមានរបស់ខ្លួន នៅឯស្ថានីយទូរទស្សន៏ CTN វិញ ដោយយោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកតា វុិចទ័រ បានសរសេរប្រាប់ឱ្យដឹងថា៖

”បងប្អូនសូមកុំសើចកុំយំគាត់អី! នៅសល់តែមួយវ៉ាលីនេះទេ។ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់​។ថ្ងៃទី13/08/2019​នេះខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរ​CTN ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN”។ក្នុងនោះដែរ លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ ក៏បានធ្វើការបញ្ជាក់នៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោក ទាក់ទងចំពោះការវិលត្រលប់មកបម្រើការ នៅទូរទស្សន៏ CTN នេះវិញ

របស់នាយ តាក់ សុី ដោយមានខ្លឹមសារថា៖”ថ្ងៃនេះctnទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញ ប៉ុន្តែមិនទាន់ទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិវិញទេ”។ប្រភព៖ ហ្វេសប៊ុក