ចូលរួមអបអរផង! សេវាសាធារណៈ​គំរូក្នុងវិស័យ សុខាភិបាលប្រចាំឆ្នាំ២០១៩ បានទៅលើមន្ទីរពេទ្យបង្អែកខេត្តកោះកុង និង ទទួលបានទឹកប្រាក់ចំនួន

72

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១​ទូទាំងប្រទេស ជាមន្ទីរពេទ្យដែលផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២( CPA2)ដែលផ្តល់សេវាសាធារណៈ​គំរូក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩ និងសូមចូលរួមអបអរមន្ទីរពេទ្យបង្អែកស្រែអំបិលជាប់ចំណាត់ថ្នាក់លេខ ៦ទូទាំងប្រទេសក្នុងចំណោមមន្ទីរពទ្យកំរិត១(CPA1)ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩។គួរបញ្ជាក់ផងដែរថាការប្រកាសនេះ

បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ចំនួនមួយគឺ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលចំនួនបី (មាន៣កម្រិត)គឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់(CPA1) មន្ទីរពេទ្យបង្អែកខេត្តកោះកុង(CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(CPA3)។ការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈ ដែលត្រូវបានជ្រើសសម្រាំងពីថ្នាក់ រាជធានី ខេត្ត ក្នុងនោះវិស័យអប់រំមាន

វិទ្យាល័យចំនួន ៤១ និងវិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ចំនួន ១៦ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2) ចំនួន ១៧ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) ចំនួន ១៧។ប្រភព៖ ហ្វេសប៊ុក