ញ៉ាក់សាច់! ឈើធំៗខ្នាតយក្សអាយុកាលរាប់រយឆ្នាំ ត្រូវបានឈ្នួញធំលួចកាប់តែសមត្ថកិច្ចបានចុះបង្ក្រាបដោយ (មានវីដេអូ)

185

ហ្វេសប៊ុក៖ រយៈពេលមួយទសវត្សជាងចុងក្រោយនេះ ប្រទេសកម្ពុជារបស់យើង បានទទួលរងការកាប់បំផ្លាញ់ព្រៃឈើ ពីសំណាក់ឈ្មួញ ព្រមទាំងក្រុមហ៊ុនជាច្រើន ក្នុងរូបភាពអភិវឌ្ឍន៏ ដោយការបាត់បង់នោះ នៅក្នុងចន្លោះឆ្នាំ ២០០០ រហូតមកដល់ពេល បច្ចុប្បន្ននេះ ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំង បើទោះជាមានការព្រមានពីសំណាក់រាជរដ្ឋាភិបាលក៏ដោយ។ជាក់ស្ដែងដូចកាលពីប៉ុន្មានថ្ងៃមុននេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក FBTV គាត់បានបង្ហាញពីទិដ្ឋភាពវីដេអូមួយ ស្ដីពីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងផ្ទុកឈើមួយកន្លែង

ដែលលោកបានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”ទីតាំងក្រុមហ៊ុនវិជ្ជរី​ កាប់ប្រមូលឈេី​ ក្រៅដែនភូមិសាស្ត្រ​ (គ្មានច្បាប់អនុញាត្ត)ស្ថិតនៅក្នុងស្រុកកោះញែក​ ខេត្តមណ្ឌលគិរី។ក្រុមហ៊ុននេះអារជ្រៀកជាក្តារៗគីបៗ​ រួចដឹកតាមរថយន្តយីឌុប​ ចេញពីក្រុងតែម្តង។ ទីតាំងកាប់ឈេីនេះ​ បេីតាមមន្ត្រីជំនាញព្រៃឈេីថាមិនត្រឹមកាប់បំផ្លាញដេីមឈេីធំៗ​ មានខ្នាតយក្សនោះទេ​

បានធ្វេីឲ្យបាត់ជម្រកសត្វព្រៃ​ រត់ខ្ចាត់ខ្ចាយ​ មានដូចជាសត្វស្វាកន្ទុយស​ ដំរី..ជាដេីម។ សូមបញ្ជាក់ថាទីតាំងនេះសមត្ថកិច្ចបានបង្ក្រាបកាលពីប៉ុន្មានថ្ងៃមុននេះ​ និងដកហូតសំម្ភារៈមានម៉ាសុីនអារឈេីCD-4​ ជាច្រេីនគ្រឿង​ រថយន្តប៉ាកុងចំនួនចំនួន៨គ្រឿង​ និងសម្ភារៈផ្សេងៗដ៏ច្រេីនសន្ធឹកសន្ធាប់”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក