ហួសថ្លែង! ប្រធានសុរិយោដី ខេត្តពោធិ៍សាត់ បានកិបកេងប្រាក់ពីអំពើល្មើសច្បាប់១៤០ករណី ក្នុងរយះពេល៣ឆ្នាំ សរុបជាទឹកប្រាក់ចំនួន

347

ឯកឧត្ដម ឱម​ ​យិ​ន​ទៀង​ ប្រធា​​​​​​​ន​អង្គភា​​​​​​​​​ព​ប្រ​ឆាំ​​​​​​​ង​​អំ​​​​​​​​ពើ​​ពុក​រ​​​​​​​​​​​លួយ​ (ACU) ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកនាំ​កម្លាំ​ង​ស​​​​​​​​​​​មត្ថកិច្ច​ឃា​ត់ខ្លួនមនុស្សចំនួន​៣នាក់​ គឺប្រធានគឺប្រធានអនុប្រធា​​​​​​​​​​​​នមន្ទីរសុរិយោដីខេត្តពោ​​​​ធិ៍​​​​​​​​​​​​​​​​​​​​សាត់ និង​មន្ត្រីសុរិយោ​​​​​​​​​​​​​ដីខេត្តទទួ​​​​​​​​​​​​​ល​​​​បន្ទុក​ច្រកនៅ កាលពីថ្ងៃទី២៧ ខែកក្កដា​ ​​​​​​​​​​ឆ្នាំ​២០១៩​​ ​​​​​​​​នៅ​​​​​​​​​​ភោជ​​​​​​​​​​​​​នីយដ្ឋាន​ម​​​​​​​​​​​​​ហា​លាប​ ក្រុ​ង​ពោ​​​​​​​​​ធិ៍សា​​​​​​​​​​​​​​​​​​​ត់​ កន្លែង​​​​​​​​​​ដែល​​​​​​​​​​លោក​​​​​​​​​​​​​​​​​​​​​​​​​និង​​ម្ចាស់​​ដី​​ជួប​​​​​​​​​​​​​​​​​គ្នា​ដើ​ម្បី​ប្រ​គ​​​​​​​ល់​​​​​​​​​​​​​​​​​​​​​​​លុយ​។​ក្នុងនោះដែរ​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រីដែលអង្គភា​​​​​​​​ពប្រឆាំងអំ​​​​​​​​​​ពើពុ​ករលួ​យ​​​​​​​​​​​​​ ឃាត់ខ្លួ​ន​​​​​​​​​​​នេះ​ រួម​​​​​​​​​​​​​​​​មាន៖ ទី១ ឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​លៀម ប៊ុនរឿន ប្រធាន​​​​​​​​​​​​​​មន្ទីរសុរិយោ​​​​​​​​​​​ដី​ខេត្ត​ពោធិ៍​​​​​​​​​សា​ត់​​​​​​​​​​​​​ ទី២ ឈ្មោះ ជា​​​​​​​​​​​​​​​​​​​​ង វុទ្ធី អនុប្រធា​​​​​​​​​​​​​​​​​​ន មន្ទីរទទួល​​​​​​​​​ការ​​​​​​​​​ងារ​សំ​​​​​​​​ណង់​ ​​​​​​​​​​​​​​​​​​​​​​​​​​និងទី៣ ឈ្មោះ តែ ប៊ុនថេ​​​​​​​​​​​​​​ង មន្ត្រីសុរិយោ​​​​​​​​​​​​​​​ដីខេត្ត​ទទួ​​​​​​​​​​​​​​លប​ន្ទុ​​​​​​កច្រ​ក។​យ៉ាងណាមិញ នាថ្ងៃនេះផងដែរ ទី១៣ ខែសីហា ឆ្នាំ២០១៩នេះ

ក្រោយពីបើកការណ៏ស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃមកនេះ ឯកឧត្ដម ឱម​ ​យិ​ន​ទៀង​ ប្រធា​​​​​​​ន​អង្គភា​​​​​​​​​ព​ប្រ​ឆាំ​​​​​​​ង​​អំ​​​​​​​​ពើ​​ពុក​រ​​​​​​​​​​​លួយ​ (ACU) បានបង្ហាញរបាយការណ៍ថាលោក លៀម ប៊ុនរឿន ប្រធាន​​​​​​​​​​​​​​មន្ទីរសុរិយោ​​​​​​​​​​​ដី​ខេត្ត​ពោធិ៍​​​​​​​​​សា​ត់ បានកិបកេងប្រាក់ពីអំពើ ល្មើសច្បាប់ ចំនួន១៤០ករណី បើសរុបចំនួនជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង៣ឆ្នាំប៉ុណ្ណោះ។ក្នុងខ្លឹមសារដែរ អង្គប្រឆាំងអំពើពុករលួយ បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រោយពីទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម

សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូតដល់ថ្ងៃត្រូវបានឃាត់ខ្លួន លៀម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផល នៃបទល្មើសក្នុងការជួសជុលផ្ទះ (៤០,០០០ដុល្លារ), ទិញផ្ទះពីរកន្លែង (១៦៨,០០០ដុល្លារ និង៧២,០០០ដុល្លារ), ដីមួយកន្លែង (៤៤,០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០,០០០ដុល្លារ, ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO)”៕