អុញនោះ! ប្អូនស្រីចាន់ ឡា ក្រោយពេលមិនអាចបន្តក្នុងកម្មវិធី X Factor Cambodia បានទៀតនោះស្រាប់តែបង្ហោះសារយ៉ាងក្តុកក្តួលមួយថា

21983

ភ្នំពេញ៖ អ្នកទាំងអស់គ្នាពិតជាបានស្គាល់រួចមកហើយថាកម្មវិធី X Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែជ្រើសរើសនូវអ្នកដែលមានសមត្ថភាព ជាមួយនឹងការឆ្លងកាត់ការជម្រុះជាច្រើនអ្នកកន្លងមកហើយ ដែលក្នុងនោះក៏មានបេក្ខភាព ប្អួនស្រី លាង ចាន់ឡា ដែលកំពុងតែធ្វើឲ្យមហាជនអាណិត ស្រលាញ់ និងគាំទ្រជាច្រើន។ហើយនៅក្នុងសប្តាហ៍នេះ បេក្ខជនវ័យ១៧ឆ្នាំរូបនេះ ត្រូវបានធ្លាក់ពីកម្មវិធីប្រឡង ដោយពុំអាចឈានទៅវគ្គបន្តទៀតនោះទេ ពោលគឺ មិនបានទទួលការអនុញ្ញាតទៅអង្គុយនៅលើកៅអីនៅក្នុងវគ្គមួយនេះ ដែលធ្វើឲ្យមហាជនមានការសោកស្តាយ ចំពោះការខិតខំរបស់នាងយ៉ាងខ្លាំង។មិនបានប៉ុន្មានផង

ប្អូនស្រីក៏បានធ្វើការបង្ហោះសារ បង្ហាញអារម្មណ៍ពិតយ៉ាងក្តុកក្តួល ក្រោយធ្លាក់ពីការប្រកួតយ៉ាងដូច្នោះថា៖ «ចាប់ពីថ្ងៃនេះទៅខ្ញុំលែងមាន សូម្បីតែពាក្យថាអាយដល ហ្វេន មនុស្សដែលស្គាល់ចករើនដូចពីមុនហើយ ខ្ញុំពិបាកចិត្តណាស់ ខ្ញុំមិនអាចយកក្តីសង្ឃឹមឲ្យនាក់គ្រប់គ្នាបាន»។ប៉ុន្តែក៏មានបណ្តាអ្នកគាំទ្រជាច្រើន

បាននាំគ្នាចូលរួមលើកទឹកចិត្តដល់នាង ដែលទោះបីជាមានភាពបរាជ័យនៅក្នុងការ​ប្រលងយ៉ាងណាក្តី តែជីវិតនាងនៅថ្ងៃខាងមុខនឹងរីកចម្រើន ព្រោះតែពេលនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភាគច្រើន ស្គាល់នាងច្រើនមកហើយ៕ប្រភព៖ ហ្វេសប៊ុក