សែនអាសូរណាស់! ក្មេងស្រីទើប១២ឆ្នាំមានផ្ទៃពោះ៦ខែ ខណៈម្ដាយពពោះជិតគ្រប់ខែ ដោយសារតែឪពុកចុងបានធ្វើ

27678

ភ្នំ​ពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់់​អ្នកស្រី ម៉ម សុម៉ាលី ដែល​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងស្តា​និតិសម្បទា អាហ្វេស៊ីប​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​ក្តីឈឺចាប់​របស់​ក្មេង​ស្រី​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​១២​ឆ្នាំ តែ​ត្រូវ​ឪពុក​ចុង​ធ្វើ​បាប​រហូត​មាន​ផ្ទៃ​ពោះ​៦​ខែ ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទប់​ទឹក​ភ្នែក​សឹង​មិន​ជាប់​ក្រោយ​មើល​វីដេអូ​រួច។តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ស្រី​បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​ឈឺ​ចាប់​ជំនួស​ក្មេង​ស្រី​ថា៖ «រក​ពាក្យ​និយាយ​មិន​ចេញ​ទេ​លោក​អើយ ក្មេង​ស្រី​ទើប​តែ​អាយុ​១២​ឆ្នាំ​សោះ ត្រូវ​ឪពុក​ចុង​តិរច្ឆាន​ចាប់​រំលោភ​រហូត​ដល់​មាន​ផ្ទៃ​ពោះ​៦​ខែ រី​ឯ​

ម្តាយ​ក៏​ត្រូវ​ព​ពោះ​ជិត​គ្រប់​ខែ​ដូច​គ្នា ស្តាប់​ការ​រៀបរាប់​របស់​បង​ប្រុស​នាង​ដែល​ទើប​តែ​អាយុ​ជាង​២០​ឆ្នាំ ដោយ​ទប់​ទឹក​ភ្នែក​មិន​បាន កូន​ប្រុស​ដែល​ជា​បង​សុខ​ចិត្ត​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ រហូត​ដល់​ប្រទេស​ជិត​ខាង ដើម្បី​យក​លុយ​មក​ចិញ្ចឹម​ម្តាយ ​និង​ប្អូន​ស្រី​ទាំង​ពីរ។ខ្លួន​សុខ​ចិត្ត​ហត់ ខាំ​មាត់​សង្កត់​ចិត្ត​ទោះ​លំបាក​ក៏​មិន​ហាន​និយាយ សុំ​តែ​ម្យ៉ាង​គឺ​ម្តាយ​និង​ប្អូន​បាន​សុខ ឯ​ប្អូន​ស្រី​វិញ​ស្រលាញ់​បង​ប្រុស សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត ទ្រាំ​ឲ្យ​ឪពុក​តិរច្ឆាន​នោះ​រំលោភយ៉ាង​យូរ រហូត​ដល់​មាន​ផ្ទៃ​ពោះ​៦​ខែ ដោយ​ឪពុក​​​នោះ​គំរាម​សម្លាប់​បង​ប្រុស​នាង នាង​ថា​ខ្ញុំ​ស្រលាញ់​អា​បង​ខ្ញុំណាស់​ គាត់​សុខ​ចិត្ត​លះបង់​ការ​សិក្សា​ដើរ​ស៊ី​ឈ្នួល​គេ​តាំង​ពី​ពុក​បង្កើត​ខ្ញុំ​ស្លាប់​ទៅ គ្រប់​យ៉ាង​

អា​បង​ធ្វើ​ដើម្បី​ខ្ញុំ និង​គ្រួសារ។ ចំណែក​នាង​តូច​ពៅ​ក៏​ត្រូវ​ឪពុក​ចុង​ប៉ុនប៉ង​រំលោភ​ដែរ តែ​នាង​គេច​ផុត​ពីរ​បី​សាច​តណ្ហា​នោះ»។វីដេអូ​បង្ហាញ​ពី​ក្តី​ឈឺ​ចាប់​របស់​ក្មេង​ស្រី​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​បង​ប្រុស ​ហើយ​រស់​នៅ​ជា​មួយ​ឪពុក​ចុង​ត្រូវ​ឪពុក​ចុង​ធ្វើ​បាប​រហូត​មាន​ផ្ទៃ​ពោះ​៦​ខែ ធ្វើ​ឲ្យ​លេង​បណ្ដាញ​សង្គម​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង​ចំពោះ​ឪពុក​រូប​នោះ ឯ​អ្នក​ខ្លះ​ទៀត​បាន​ចោទ​ជា​សំណួរ​ថា ​កូន​មាន​ផ្ទៃ​ពោះ​៦​ខែ​ហេតុ​អ្វី​ម្ដាយ​មិន​ដឹង​រឿង​ទាល់​តែ​សោះ​អីចឹង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​តាម​ប្រភព​ពី​អ្នក​ស្រី ម៉ម សុម៉ាលី មិន​បាន​បញ្ជាក់​ថា​ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​មាន​ទី​លំនៅ​ក្នុង​ខេត្ត​ណា​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​រូប​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​ឬ​នៅ ​នៅ​ឡើយ​នោះ​ទេ៕ប្រភព៖ ហ្វេសប៊ុក