ញ៉ាក់សាច់! ឈ្មួញម្នាក់ហ៊ានចំណាយលុយទិញគុម្ពឬស្សីដែលប្រភេទឬស្សី កម្រមាន តម្លៃកប់តែម្តង (មានរូបភាព)

21348

ហ្វេសប៊ុក៖ ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។ ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់

ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Panha បាន​ធ្វើ​ការ​ប្រកាស​រកទិញ​ប្រភេទ​ឬស្សី​ដ៏កម្រ​ទាំងនេះ​ ដោយមាន​ការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ផេកយេីងខ្ញុំសូមប្រកាស បើបងប្អូនមានឬស្សីប្រភេទនេះ​ ខ្ញុំទិញក្នុងតម្លៃ​ចាប់ពី 5000$ ដល់ 25000$ តាមទំហំតូច​ ឬក៏ធំក្នុង១កង់​ ទិញពិតតម្លៃពិតដូចដែរបានប្រកាស បេីមានសូមបងប្អូនខលមកលេខនេះ​096 4444 160 (Smart)​ 092 7878 50 (Cellcard) ឬថតរូបចូលប្រអប់សារ​ (ទិញតែរបស់ធម្មជាតិ​ មិនទិញរបស់កាត់តទេ)»។ម្ចាស់​គណនី​ហ្វេសបុក​ផេកមួយនេះ​ បាន​បញ្ជាក់បន្ថែមទៀតថា៖​ «សួរស្ដីបងៗទាំងអស់គ្នា ។ ខ្ញុំមេីលឃេីញថា បងៗ១ចំនួនគាត់បានសូវ យល់ច្បាស់ពីឬស្សីនេះ

ដែរឬស្សីជាប្រភេទឬស្សី កម្រមាន សឹងតែ១មឺនគុម្ពឬស្សីរកមិនបានផង។ នេះហេីយជាគុណតំម្លៃដែរយេីងខ្ញុំហ៊ានចំណាយលុយ សំរាប់យកទៅក្រៅស្រុក។ដែលទាំងអ្នកចេះតែគំនិតថា គេបោក!! រាល់ឬស្សីដែលក្រុមហ៊ុនយេីងជៀវ មុនហ្នឹងជៀវយេីងត្រូវយកឬស្សីនោះទៅ ស្គេននៅពេទ្យធំដេីម្បីបញ្ចាក់ថា ឬស្សីនោះមានស្នាមត ឬបឹតកាវឬអត់។ មិនមែនកំណេីប តែចេះជៀវដោយមេីលហ្នឹងភ្នែកទទេ ទេ (១០០ភាគរយគឺគេតេសបែបនេះ មែនអោយតែឃេីញថាត្រូវ ទិញ ឆ្កុយៗនោះទេ)»។ប្រភព៖ ហ្វេសប៊ុក