លោកតាក្រីក្រធ្វើអំបោសលក់ សុខចិត្តធ្វើរឿងមួយអោយគួរអោយសរសើរដើម្បីជួយដល់ស្ត្រីពិការម្នាក់

357

បរទេស៖ រឿងរ៉ាវ​ល្អៗ​របស់​លោក​តា វ៉ាន់​លុប ភូម​ហ្វេង ឬ​លោក​តា​ចិត្តធម៌​មាន​អាយុ ៧២​ឆ្នាំ រស់​នៅឯ​ខេត្ត​សុខោល​ថៃ សព្វថ្ងៃ​គាត់​ចាស់​ទ្រុឌ​ទ្រោម រាង​កាយ​មិន​សូវ​រឹង​មាំ តែគាត់​នៅតែ​អង្គុយ​ធ្វើ​អំបោស​លក់​នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង នា​ស្រុក​កង​ក្រៃ​ឡាត​ ដើម្បី​រកលុយ​ផ្ដល់​អាហារ​ពេល​ថ្ងៃត្រង់ និង​ឧបត្ថម្ភថវិកា​ដល់​សិស្សានុ​សិស្សក្រីក្រ​ទាំង ៩ស្រុក​នៅក្នុង​ខេត្ត​សុខោលថៃ​ រហូត​គេយក​ទៅ​និយាយ​តៗគ្នា ហើយ​ក្លាយទៅ​ជា​ព័ត៌មាន​ល្បី ធ្វើឲ្យ​មនុស្ស​ទូទាំង​ប្រទេស​កោត​សរសើ​រគាត់​។នាពេល​ថ្មីៗ​នេះ ​អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​រាយការណ៍​ថា​លោកតា ​វ៉ាន់លុប ដែល​មានទឹក​ចិត្ត​ទូលាយ​ពោរពេញ​ទៅ​ដោយ​មេត្តា​ធម៌ និង​ការ​លះ​បង់ ទ្រាំ​

អង្គុយ​ហាល​ថ្ងៃ​ដើម្បី​លក់​អំបោស​ពេញមួយ​ថ្ងៃ​ដើម្បី​រកលុយ​ទៅ​ជួយ​អ្នក​ក្រខ្សត់ ឬអ្នក​ដែល​មាន​ជីវិត​លំបា​កជាង​រូបគាត់​ទៅ​ទៀត។បន្ទាប់ពី​លោកតា​បាន​ទទួល​ដំណឹង​ថា​ផ្ទះ​លេខ46/2 ភូមិទី​4 ឃុំក្រៃណក ស្រុក​កង​ក្រៃឡាត មាន​ស្រ្តី​ពិការ​ម្នាក់​អាស្រ័យ​រស់​នៅ​ទីនោះ​ កំពុងជួប​បញ្ហា​ត្រូវការ​ជំនួយ​ជា​បន្ទាន់ ​លោកតា​ក៏បាន​ជិះ​កង់​ទៅសួរ​សុខទុក្ខ​​ភ្លាម​ មិន​ថាផ្ទះ​លោកតា​ឆ្ងាយពី​ផ្ទះអ៊ុំស្រី​ពិការ​ដល់ទៅ ​២០​គីឡូ​ម៉ែត្រ​ក៏ដោយ។ ពេល​ទៅដល់​ក៏បាន​ជួបម្ចាស់​ផ្ទះឈ្មោះ​ ហ្វូយថង ​ថងណាត ​មានអាយុ ៥៦​ឆ្នាំ មាន​រោគា​ពេញ​ខ្លួន​ទាំង​រោគបេះ​ដូង ទឹក​នោម​ផ្អែម ហឺត ​ជំងឺទឹក​ដក់​ក្នុង​ភ្នែក និង​ជំងឺធាត់​បណ្ដាល​ឲ្យពិការ​រហូតដើរ​មិន​រួច។ហើយ​គាត់​ស្នាក់​នៅផ្ទះ​

ម្នាក់ឯង​តាម​យថាកម្ម​ ហើយ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ការអង្គុយ​លើរទេះកង់បី ​រំកិល​ទៅ​រើស​សំរាម​តាម​ជាយផ្លូវ​​នានា មកលក់​បាន​លុយ​មួយ​ខែ​ប្រហែល​ជិត ១០​ដុល្លារ​ ចំណែក​លុយ​សម្រាប់​ជនពិការ​គាត់​ទទួល​បាន​មួយ​ខែប្រមាណ​ ២៣​ដុល្លារ ​ត្រូវ​យក​លុយ​ទាំង​អស់​នេះ​ទៅ​ចំណាយ​លើការ​ប្រាក់ដែល​បាន​ខ្ចីគេ​យក​មកធ្វើ​ផ្ទះ​ចំនួន​ជាង ១១០០​ដុល្លារ​​ផង​ដែរ។ដំបូង​លោក​តា​បាន​ឧបត្ថម្ភ​លុយ​ចំនួន ៦០​ដុល្លារ​ដល់អ៊ុំស្រី​ពិការ ធ្វើ​ឲ្យគាត់​ត្រេក​អររ​ហូត​ទប់​ទឹក​ភ្នែក​មិន​ជាប់​ ព្រោះ​ដឹង​ថាលុយ​ដែលលោក​តា​រកមក​ក៏លំបាក​ដូចគ្នា​។ សម្រាប់​លោក​តាចិត្តធម៌​នៅឯ​ផ្ទះ​​មិន​លំបាក​ពេក​ទេ ព្រោះ​មាន​ភរិយា ​និងកូនៗ​ក៏មើល​ថែ​យ៉ាង​ល្អ ហើយ​ក្រុមគ្រួសារ​របស់​លោកតា​ធ្លាប់​

សុំ​អង្វរ​ឲ្យលោក​តាឈប់​ធ្វើការ​ដែរ ​ដើម្បី​សម្រាក​ព្យាបាល​សុខភាព​រូបរាង​កាយ​របស់​លោកតា តែដោយ​ទឹកចិត្ត​ដ៏ថ្លៃថ្លា​ ចូលចិត្តចែក​រំលែក​ក្ដី​សុខ​ផ្ទាល់ខ្លួន មុន​លាចាក​លោក។ លោកតា​តស៊ូ​អត់ធ្មត់​អង្គុយ​ធ្វើអំបោស​លក់​ ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​ដើម្បីបាន​ប្រាក់​ទុក​ជួយ​ក្មេង​ទុរគត ប្រជាជន​ក្រីក្រ ​និងអ្នក​គ្មាន​ឱកាស តាមអ្វី​ដែល​គាត់​អាច​ធ្វើបាន៕ប្រភព៖ ហ្វេសប៊ុក