សែនអាសូរ! សពប្អូនស្រី ដែលត្រូវរថយន្ត Rang Rover បុកស្លាប់ ត្រូវបានមិត្តភក្ក័ច្រៀងលាទាំងអាល័យ (​មានវីដេអូ)

1282

ហ្វេសប៊ុក៖ គិតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានរយៈពេលមួយថ្ងៃហើយ ដែលជនបង្កជិះរថយន្ដម៉ាក Range Rover ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7668 នៅឡើងសមត្ថកិច្ច មិនទាន់ធ្វើការឃាត់ខ្លួនបាននៅឡើយនោះទេ បន្ទាប់ពីម្ចាស់រថយន្ដនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៏ ដោយបុកយុវតីសិស្សសាលាម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មជាទីបំផុត។ក្នុងនោះផងដែរ ម្ចាស់រថយន្ដ Range Rover ស៊េរីឆ្នាំ២០១៤នេះ ត្រូវបានឲ្យស្គាល់អត្ដសញ្ញាណហើយ

ដោយរថយន្ដនេះជារបស់កម្មសិទ្ធមានឈ្មោះ ឡី សំរ៉ស់ មានទីលំនៅអាស័យដ្ឋានរស់នៅ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ ដោយឡែកនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសព ក៏បានដង្ហែសពយុវតីរងគ្រោះ ទៅបញ្ចុះ ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ប្អូនៗជាមិត្ដភក្ដិរបស់នាង ហើយថែមទាំងបានច្រៀងបទចម្រៀងមួយរួមគ្នា សម្រាប់ជូនដំណើរនាងជាលើកចុងក្រោយផងដែរ។ក្នុងនោះផងដែរ ម្ចាស់គណនី ហ្វេសប៊ុក

ដែលបានបង្ហោះវីដេអូនោះ ដោយមានឈ្មោះ Sreng Walker ក៏បានភ្ជាប់សារមួយឃ្លាថា៖”លាហើយណាប្អូនស្រី លាជាលើកចុងក្រោយ លាទាំងមិនមិអស់ចិត្ត លាទាំងអាល័យ បងប្រុសសុំអោយវិញ្ញាណក្ខន្ធប្អូនស្រី ទៅអោបានសុខណាប្អូនស្រីសម្លាញ់ បើជាតិក្រោយមានមែន ពួកយើងជួបគ្នាទៀត”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក