ច្បាស់ការហើយ! កាកសំណល់សំរាមដែលគេបោះចោល ចំនួន៨៣កុងទឺន័រ បាននាំមកពីប្រទេស

1094

កំពង់សោម៖ កម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបបានកុងទឺន័រចំនួន៨៣ទូរ ដែលក្នុងនោះមានផ្ទុកទៅដោយកាកសំណល់សំរាម​ ដែលគេបោះចោលលួចនាំមកពីបរទេស​។ ក្នុង​នោះដែរ​ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ មន្រ្ដី​ពាក់ព័ន្ធបាន​សម្រេច​ចិត្ត​គាស់ទូរកុងទឺន័រ​ទាំង​នេះ​ដែល​ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឯកឧត្តម​ សាយ សំអាល់

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត​។បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសបុក​ឈ្មោះ​ Sorn Sopheak-ស៊ន​ សុភក្រ​្ត បាន​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ កុងទឺន័រចំនួនជាង៨០ទូរ ផ្ទុកកាកសំណល់ដែលគេបោះចោល​ទាំងនេះ គឺនាំមកពីអាមេរិក និងកាណាដា។ ក្នុង​នោះដែរ​

មន្ដ្រីគយដែលចូលរួមប្រតិបត្តិការខាងលេីនេះបានធ្វេីការបង្ហើបថា៖ចំពោះមូលហេតុដែលកាកសំណល់ទាំងនេះ​ អាចនាំចូលមកប្រទេសកម្ពុជាបាន ក៏ព្រោះតែប្រទេសប្រភពដើម​ បានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបស្កែនឃើញថាជាសំរាម។ប្រភព៖ ហ្វេសប៊ុក