ហ័ងហ័ង លេងស្ទាយ៍ពាក់រ៉ូប យ៉ាងស្រស់ឆើតឆាយលើទឹកដីកូននាគអាសុីយ៉ាងឡូយតែម្តង

512

សិង្ហបុរី ៖ ប្រិយមិត្តប្រាកដជា បានជ្រាបយ៉ាងច្បាស់ រួចមកហើយអំពីតារាសម្ដែងភេទទី៣ ហ័ង ហ័ង ដែលបានទទួលការគាំទ្រយ៉ាងខ្លាំង ក្នុងបណ្ដាញសង្គម តាមរយៈការថតវីដេអូកំប្លែង នានាជាមួយ Peypey Dy ផងដែរ។ក្រៅពីនេះ គេសង្កេតឃើញថា ក្រៅពីអាជីពសម្ដែង ហ័ងហ័ង ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួន លក់ផលិតផលអនឡាយ ហើយទទួលបាន ភាពកាប់កបខ្លាំងមែនទែន ជាហេតុធ្វើឲ្យជីវភាពរបស់គេ

កាន់តែមានភាពឡូយឆាយ ពីមួយថ្ងៃទៅមួយថ្ងៃ។ជាក់ស្ដែង កាលពីថ្មីៗនេះ ហ័ងហ័ង ទើបសម្រេចបានគោលបំណងដ៏ធំមួយ គឺបានទិញផ្ទះមួយខ្នង ដែលជាកម្លាំងញើសឈាម របស់គេផ្ទាល់តែម្ដង។ មិនបានប៉ុន្មានផង ស្រាប់តែ ថ្មីៗនេះ ហ័ងហ័ង ក៏បានទៅកម្សាន្ត នៅឯប្រទេសក្រៅទៀត ដែលជាការបង្ហាញថា ជីវភាពរបស់គេ ឡើងស្រឺតៗ។តាមរយៈគណនីហ្វេសប៊ុករបស់ តារាដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការធ្វើដំណើរ ទៅកាន់សិង្ហបុរី

យ៉ាងសប្បាយរីករាយ។ ក្នុងនោះដែរ អ្វីដែលរឹងតែចាប់អារម្មណ៍នោះគឺ ហ័ងហ័ង បានបង្អួតសម្រស់ដែលកាន់តែលេចធ្លោ ក្នុងរ៉ូបវាលក្លៀកវែង ពណ៌ទឹកក្រូច យ៉ាងស្រស់ឆើតឆាយ សាកសមនឹង បរិយាកាសដ៏ស្រស់ត្រកាល នៅសិង្ហបុរីយ៉ាងខ្លាំង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក