បេនី យ៉ាំង នៅតែធ្វើបុណ្យជាប់ជានិច្ច នាំយករបស់របរ ជូនដល់អ៊ំចាស់ ទោះឈឺចាប់រឿងមុខមាត់ក៏ដោយ

936

ភ្នំពេញ ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន បានជ្រាបរួចពីអតីតតារាសម្ដែងស្រី ដ៏ស្រស់សោភា បេនី យ៉ាំង ដែលកាលពីយប់មិញនេះ កញ្ញា បានធ្វើរឿងមួយ ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពទាំងនោះ។ជាមួយគ្នានេះដែរ អតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ បានពាំនាំយករបស់របរជាច្រើនទៅចែកជូនដល់ អ៊ំចាស់ៗដែលជាអ្នករត់ស៊ីក្លូ សម្រាកនៅមុខវត្តមើលទៅពិតជាសង្វេគណាស់។បើផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថាកញ្ញា លី សុគន្ធធារី ហៅ បេនី យ៉ាំង

បានធ្វើបុណ្យដាក់ទាន ជាមួយនឹងទឹកមុខញញឹមស្រស់ បើទោះបីជាពេលនេះ នាងមានទុក្ខកង្វល់ រឿងសម្ផស្សក៏ដោយចុះ។យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលអតីតតារាសម្ដែងស្រី បេនី យ៉ាំង តែងធ្វើបែបនេះ ដោយពេលកន្លងមកនាង ក៏ធ្លាប់បានធ្វើរឿងទាំងនេះនៅក្នុងមណ្ឌលកុមារកំព្រាផងដែរ៕តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖។ប្រភព៖ ហ្វេសប៊ុក