ចូវ មួយអេង បេក្ខនារី X Factor ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់លើរូបសម្រស់របស់នាងប្រៀបបាននឹងតារា (មានវីដេអូ)

1987

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាននូវកម្មវិធីថ្មី X Factor Cambodia ប្រាកដជាបានឃើញហើយថាសមត្ថភាពអ្នកចូលរួមនីមួយៗ ពិតជាខ្លាំងយ៉ាងគួរឲ្យសរសើរទាំងប្រុសទាំងស្រីតែម្តង។ដោយក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើ បេក្ខភាពដ៏មានរូបសម្រស់ស្រស់ស្អាត វ័យ២៥ឆ្នាំ កញ្ញាចូវ មួយអេង បានឡើងបកស្រាយនូវបទចម្រៀងជាភាសា​អង់គ្លេស«You Raise Me Up» យ៉ាងពីរោះស្រែកបានយ៉ាងខ្ពស់

ថែមទាំងទទួលបាន«yes» រហូតដល់ទៅ៣ឯណោះ ក្នុងចំណោមគណកម្មការទាំង៤។តែពេលនេះក៏បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាងាកមកចាប់អារម្មណ៍នូវរូបសម្រស់ពិត នៅខាងក្រៅរបស់នាងវិញម្តង ដែលនៅក្នុងនោះ សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំង

ចំណែកឯការតែងខ្លួនក៏មើលទៅស៊ីវិល័យ មិនណយនោះទេ។ជាមួយនឹងរូបសម្រស់ក៏ដូចជាការតែងខ្លួន បូករួមនឹងសមត្ថភាពរបស់នាងផងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលមិនត្រឹមតែមានសមត្ថភាពល្អ រីឯសម្រស់ស្អាតក៏មិនធម្មតាដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖។ប្រភព៖ ហ្វេសប៊ុក