តាប៊ុយ ស្ងាត់ៗដើរលេងអូស្រ្តាលីម្ដងលេងស្ទាយខ្លួនដូចម៉ូឌែលចឹង

504

អូស្រ្ដាលី ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីពិធីករភ្នែកតូច វីជេ តាប៊ុយ ដៃគូជាមួយនឹងកញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន នាពេលកន្លងមក ទៅលើកម្មវិធីដែលខ្លួន បានផលិត។ជាមួយគ្នានេះដែរ បើងាកទៅមើលការងាររបស់ ផលិតករវ័យក្មេង Vj តាប៊ុយ វិញឃើញថាមានភាពមមាញឹកខ្លាំងមែនទែន សឹងតែគ្មានពេលសម្រាកផង។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន

ជាមួយដំណើរកម្សាន្តទៅកាន់ប្រទេស អូស្រ្តាលី ជាមួយនឹងទីកន្លែងយ៉ាងច្រើន ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំង។លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ វីជេ តាប៊ុយ បានតុបតែបខ្លួន ក្នុងដំណើរកម្សាន្តនោះមើលទៅពិតជាស្រស់សង្ហាប្លែក ជាងពីការសម្ដែងនៅលើឆាកតន្រ្តីទៅទៀត។ក្រោយពីបានឃើញបែបនេះរួចមក

គេសង្កេតមានបណ្ដាហ្វេនៗរបស់ តាប៊ុយ ខំមិននូវពាក្យលាន់មាត់សរសើរទៅលើរូបលោក ស្ទើរតែគ្រប់គ្នាតែម្ដង៕តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖។ប្រភព៖ ហ្វេសប៊ុក