ស៊ិន នារីរ័ត្ន ក្រោយចាកឆ្ងាយពីសិល្បៈដ៏សែនយូរឆ្នាំសម្រស់បច្ចុប្បន្នកាន់តែស្អាតឡើងៗ

767

ភ្នំពេញ ៖ ប្រហែលជាប្រិយមិត្ត ចាំបានពីអ្នកនាង ស៊ិន នារីរ័ត្ន ដែលជាពិធីការិនីដ៏ល្បីល្បាញម្នាក់ នៅក្នុងប៉ុស្តិ៍បាយ័ន ទទួលបានភាពល្បីល្បាញខ្លាំង នៅកាលពីប៉ុន្មានឆ្នាំមុន។ក្នុងនោះដែរ ក្រោយពីតារាស្រីរូបនេះ បានចូលរោងការ កាលពីឆ្នាំ២០១៧ រូបនាង ក៏បានបោះបង់ការងារសិល្បៈចោលទាំងស្រុងតែម្តង ដោយមិនស្តាយស្រណោះ ទាំងដែលខ្លួន ទទួលបានប្រជាប្រិយភាពខ្លាំងទៅហើយ។ ដោយសារតែ បច្ចុប្បន្ន ស៊ិន នារីរ័ត្ន ក៏បានក្លាយជា

ថៅកែស្រីភោជនីយដ្ឋានមួយ ក្រោមការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង ពីសំណាក់ស្វាមី និងគ្រួសារផងដែរ។បើក្រឡេកមើលសម្រស់របស់ តារាស្រីរូបនេះ បើទោះបីជា នាងមានកាន់តែជ្រេបន្តិច និងមាបនកូនម្នាក់ក៏ដោយ ក៏សម្រស់របស់នាង នៅតែស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួន ថ្លៃថ្នូរ ឲ្យសមនឹងវ័យរបស់នាង។ជាពិសេស ហ្វេនភាគច្រើនបានសរសើរថា នាងពិតជា ពូកែថែរក្សាសម្ផស្សរបស់នាងណាស់ ដែលកន្លងទៅច្រើនឆ្នាំ សម្រស់នាងនៅតែដដែល គ្មានប្រែបន្តិចសោះ៕។ប្រភព៖ ហ្វេសប៊ុក