ម៉ារី បង្ហាញចិញ្ចៀនពេជ្ររៀបការ យ៉ាងចែងចាំងខណះពេលជិតដល់ថ្ងៃពិសេស

1718

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ​ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីតារាសម្ដែងស្រីវ័យក្មេងដ៏មាន ប្រជាប្រិយភាពគឺ កញ្ញា ម៉ារី ដែលពោរពេញដោយ សម្រស់ស្រស់ស្អាត និងគួរឲ្យទាក់ទាញទៀតផង។លើសពីនេះ មួយរយៈនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតស្នេហា រវាងនាងនិងម្ចាស់បេះដូង ដែលបានយល់ចិត្ត ថ្លើមគ្នារយៈពេលច្រើនឆ្នាំមកហើយ ព្រមទាំងបានគ្រោងនឹង ចូលរោងជ័យនៅថ្ងៃទី០៤ ខែសីហា ខាងមុខនេះតែម្ដង។អ្វីដែលពិសេស កាន់តែកៀកដល់ថ្ងៃពិសេស ម៉ារី បានបង្ហាញម៉ូតចិញ្ចៀនពេជ្រជាមួយអនាគតស្វាមី យ៉ាងចែងចាំងតែម្ដង ព្រមទាំងមានតម្លៃថ្លៃទៀតផង។ ក្នុងនោះដែរ

ចិញ្ចៀនពេជ្រមួយគូនោះដែរ មានម៉ូតយ៉ាងស្រស់ស្អាត និងត្រូវបានច្នៃម៉ូតជាពិសេស សម្រាប់អនាគតគូស្វាមីភរិយា​ ថ្មីថ្មោងនេះផងដែរ។ក្រោពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់ម៉ារី មានអារម្មណ៍រំភើប ជំនួសតារារូបនេះ ថែមទាំងមានចិត្ត លួចច្រណែនដល់ស្នេហា ដែលពោរពេញដោយភាពផ្អែមល្ហែមរបស់នាងយ៉ាងខ្លាំង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក