សុខ ពីសី ទទួលបានការស្រលាញ់ពីសំណាក់បងប្អូនច្រើនដោយសារតែនាងមិនឆ្មើងឆ្មៃ

621

ភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងមានហាងឆេងខ្លាំងទោះបីជាឈរលើវិថីសិល្បៈយូរប៉ុណ្ណា កញ្ញាសុខ ពិសី បច្ចុប្បន្នកាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើង ដោយសារតែសមត្ថភាពសម្លេងដ៏ផ្អែមស្រទន់របស់នាង។យ៉ាងណាមិញរាល់ពេលដែលនាងឡើងកម្មវិធីម្តងៗ តារាស្រីរូបនេះតែងតែមានអ្នកគាំទ្រជាច្រើនតាមសុំថត និងទៅគាំទ្រដល់កន្លែងច្រៀង ដែលមើលទៅពោរពេញដោយភាពកក់ក្តៅ និងការស្រលាញ់យ៉ាងអស់ពីចិត្តតែម្តង។តែអ្វីដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ នាងមានចំនុចដែលខុសពីតារាដទៃ

ត្រង់ថាតារារូបនេះបានបង្ហាញភាពស្និទ្ធស្នាលនឹងអ្នកគាំទ្រខ្លាំង ជាមួយនឹងការថតរូបអោប ថើបហ្វេន យ៉ាងប្រៀបដូចជាគ្រួសារតែមួយយ៉ាងដូច្នោះ។ដោយសារតែហេតុផល ក៏ដូចជាសកម្មភាពបែបនេះហើយ ទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនតែងតែសរសើរដល់នាង ដែលជាតារាមួយរូប មិនមានភាពឆ្មើងឆ្មៃទៅកាន់អ្នកគាំទ្រ ពោលគឺតែងតែផ្តល់ការស្រលាញ់ចំពោះពួកគេជានិច្ច៕សូមទស្សនារូបភាពខាងក្រោមនេះ៖។ប្រភព៖ ហ្វេសប៊ុក