ចោម ក្វាន់ ចេញប្រតិកម្មភ្លាមៗក្រោយថានាងលក់ខ្លួនប្រាណទើបបេីកពេជ្បបាន

2271

ភ្នំពេញ៖ ប្រិយមិត្ដបានជ្រាបហើយ ដែលកាលពីម្សិលមុិញនេះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កញ្ញា ចោម ក្វាន់ ត្រូវជាបងស្រីបង្កើតកញ្ញា ដេនី ក្វាន់ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីខ្លួនបានបង្ហោះទិដ្ឋភាពរូបថតប៉ុន្មានសន្លឹក ចំពោះហាងថ្មីរបស់ខ្លួន ដែលជាហាងលក់ មាស និងពេជ្រ ដោយកំពុងតែរៀបចំតុបតែត្រៀមបើកសម្ពោធលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ទន្ទឹមនឹងនេះផងដែរ ចោម ក្វាន់ ក៏បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”មិនបាន Live វីដេអូលក់ទេថ្ងៃនេះ

រវល់មកមើលជាងដេគ័រហាងពេជ្រ។ កុំភ្លេចកូនៗ និងហ្វេនៗជួយគាំទ្រហាងមាស និងពេជ្ររបស់ ចែក្វាន់ ផងណា បើកដំណើរការខែក្រោយនេះហើយ”។ក្រោយពី ចោម ក្វាន់ បានបង្ហោះបង្ហាញទីកន្លែងហាងពេជ្ររបស់ខ្លួនមក ស្រាប់តែមានមតិមួយចំនួនបានរិះគន់មកលើរូបនាង ហើយថែមទាំងបានថានាង គឺជាស្រីលក់ខ្លួនទៀតផង។ ជាមួយគ្នានេះផងដែរ ចោម ក្វាន់ ក៏បានឆ្លើយតបទៅវិញថា៖”ឆ្ងល់អ្នកខមិនខ្លះសុទ្ធថាឯងលក់ខ្លួន បានបេីកហាងពេជ្របាន យីអាត្រូវគ្រាប់ចូលខមិនហែងមិនមេីលទេអី អញមួយថ្ងៃៗ ធ្វេីការងាររកពេលសម្រាកមិនបានផង

ចេញចូលក្រៅប្រទេសមុខរបរអញមិនមែនតែមួយមុខទេ អញខំរកសុីគា្មនដាក់ដៃសូម្បីតែចំការក៏អញធេី្វដែរ ម៉េចអាមាត់ឆ្កែបាតសង្គមមកដៀរថាអញលក់ខ្លួនចឹង រឺមួយបងប្អូនហែងធា្លប់ខ្លួនលក់ ហុឺមមនុស្សអេីយមនុស្សហួលចិត្តនិយាយមិនចេញសែ្អកឡាយដាក់អាក្មេងនេះម្ដង”។ប្រភព៖ ហ្វេសប៊ុក