ថ្វីបើមិនទាន់រៀបការមែនពិតតែកញ្ញានីឡា និងអនាគតស្វាមីកាន់តែបង្ហាញសុភមង្គលធ្វើអោយគ្រប់គ្នាសរសើរពេញៗមាត់

21851

ភ្នំពេញ ៖ មហាជនជាច្រើនពិតជាស្គាល់រួចហើយ តារាកំប្លែងស្រី នីឡា ដ៌ស្រស់សោភាដែលជាកូនស្រីបណ្តូលចិត្តលោ កតាវិចទ័រនោះ នីឡា តែងតែធ្វើឲ្យប្រិយមិត្តបានសើចសប្បាយភ្លេចអស់កង្វល់ ជាមួយការសម្ដែងរបស់នាងយ៉ាងណាមិញ នីឡា កាន់តែទទួលបានប្រជាប្រិយភាពឡើងជាមួយការសំដែងជាពិសេសទៀតនោះកាន់តែមមា ញឹក ជាខ្លំាងជាមួយការងារសិល្បះក៌ដូចជាមុខជំនួញរបស់ខ្លួន រីឯរឿងស្នេហាវិញនីឡា កាន់តែជោគជ័យដោយទទួលបានការស្រលាញ់ពីគូរ ស្នេហ៌និងសាច់ញាតិទំាងសងខាងដែលធ្វើអោយហ្វេនៗលួចច្រណែនទៀតផង ខណៈពេលដែលថ្ងៃជ័យខិតជិតចូលមកដល់ តារាស្រីរូបនេះត្រូវបានបណ្តាអ្នកគាំទ្រលួចសរសើរគ្រប់គ្នា

ដែលមានសំណាងត្រូវបានអនាគតស្វាមី បានទិញផ្ទះមួយខ្នងដ៏មានតម្លៃឲ្យខ្លួនទុកជាកាដូមុនពេលរៀបការស្របពេលជាមួយគ្នានេះដែរ ឃើញថាគូស្នេហ៍មួយគូនេះ ក៏កាន់តែមានភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមសកម្មភាពដ៏គួរឲ្យសរសើរ ការមើលថែ និងផ្តល់ភាពកក់ក្តៅ ក៏ដូចជាទៅតាមនាង រាល់ពេលចេញសម្តែង នៅលើឆាកម្តងៗ។ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី ក៏ប៉ុន្តែនាងពិតជាទទួលបាននូវសុភមង្គលយ៉ាងពេញលេញ

មិនថាគូអនាគត ក៏ដូចជាគ្រួសារទាំងសងខាងនោះទេ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួសនាងគ្រប់គ្នា។ទន្ទឹមនឹងស្នាមញញឹមរាល់ពេល ដែលនៅក្បែរគូអនាគត និងគ្រួសារនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាជូនពរ និងចង់ឲ្យថ្ងៃជ័យរបស់ពួកគេ កាន់តែខិតចូលមកដល់ផងដែរ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក