អបអរសារទរ! ខាត់ ចំរើន ព្រឹកនេះសូត្រមន្តឡើងផ្ទះដ៏ធំស្កឹមស្កៃដែលជាលុយញើសឈាមសុទ្ធ

2968

ភ្នំពេញ ៖ ក្រោយបានឆ្លងកាត់ពេលវេលាជាយូរ នៅក្នុងការសាងសង់ផ្ទះដ៏ធំស្កឹមស្កៃឲ្យគ្រួសារបានរស់នៅឲ្យមានក្តីសុខ តារាកំប្លែងលោកខាត់ ចំរើន ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃធ្វើការងារ ដើម្បីសម្រេចបំណងរបស់ខ្លួនយ៉ាងគួរឲ្យសរសើរ។នាពេលនេះដែរ ផ្ទះមួយនេះក៏បានរៀបចំ និងធ្វើរួចមួយរយភាគរយហើយ ដែលក្នុងនោះលោកលោកក៏បានរៀបចំពិធីសូត្រមន្តឡើងផ្ទះថ្មី ដែលធ្វើឡើងនាព្រឹកនេះ ក្រោមការចូលរូមជួបជុំពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាបងប្អូនជាច្រើនអ្នក

ពោរពេញដោយភាពរីករាយ។ទន្ទឹមនឹងថ្ងៃនេះបណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលរួមអបអរ និងសរសើរដល់លោកគ្រប់គ្នា ដែលបានខិតខំរហូតទទួលបានជោគជ័យធ្វើផ្ទះឲ្យភរិយា ក៏ដូចជាគ្រួសាររស់នៅយ៉ាងធំស្កឹមស្កៃយ៉ាងដូច្នោះ។តាមរយៈសកម្មភាពយ៉ាងអធិកអធមនាព្រឹកនេះ

មានទាំងការសូត្រម្តន លេងភ្លេងខ្មែរយ៉ាងគួរឲ្យសរសើរ ក៏ប៉ុន្តែអ្នកគាំទ្រនឹងរងចាំមើលកម្មវិធីពេលល្ងាចដែលនឹងធ្វើឡើងកាន់តែសប្បាយរីករាយប៉ុណ្ណា៕សូមទស្សនារូបភាពខាងក្រោមនេះ៖។ប្រភព៖ ហ្វេសប៊ុក