Margie និងស្វាមី នាំកូនភ្លោះទៅដើរលេងកោះលេងសុទ្ធតែជួលយន្តហោះពិតជាឡូយណាស់

1814

ថៃ ៖ សម្រាប់ដំណើរកម្សាន្តលើកនេះ របស់គ្រួសារតារាសម្ដែងស្រី អ្នកនាង Margie និងលោក Pok អាចរាប់ថាជាលើកទី២ហើយ ដែលក្រុមគួសារមួយនេះ បានចំណាយពេលវេលាយ៉ាងមានសុភមង្គលជាមួយគ្នា។យ៉ាងណាមិញ អ្វីដែលរឹតតែគួរឲ្យចាប់អារមុ្មណ៍ សម្រាប់ដំណើរកម្សាន្តលើកទី២របស់គ្រួសារ តារាសម្ដែងស្រី អ្នកនាង Margie និងលោក Pok នេះដែរ គឺថាពួកគេទាំងពីរ បាននាំកូនប្រុសស្រីភ្លោះរបស់គេ ទៅកម្សាន្តនៅលើកោះកូត ដោយមធ្យោបាយសម្រាប់ការធ្វើដំណើរ គូស្វាមីភរិយាមួយគូនេះ

ក៏បានជួលសុទ្ធតែយន្តហោះលក្ខណៈផ្ទាល់ខ្លួន សម្រាប់ហោះទៅកម្សាន្តលើដែនកោះមួយនេះថែមទៀតផងដែរ។ជាមួយនឹងជីវិតដ៏មានក្ដីសុខ និងហាយសូរ របស់ក្រុមគ្រួសារតារាសម្ដែងស្រី អ្នកនាង Margie ក៏រឹតតែបានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ និងជាពិសេសក៏មានមនុស្សមិនតិចទេ ដែលលួចច្រណែនប៉ងចង់បានជីវិតគ្រួសារដូចជាពួកគេផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក