បុរសម្នាក់ផឹក ប៊ូសស្ត្រង មួយកំប៉ុងរត់រកគេជួយផ្អើលគេពេញការដ្ឋានសំណង់

22480

ភ្នំពេញ ៖ ផ្អើលពេញការដ្ឋានសំណង់ ដោយបុរសកម្មករសំណង់ម្នាក់ឈ្មោះ យន រិទ្ធ អាយុ ៤៩ ឆ្នាំ ដែលរស់នៅឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងត្រូវ $10,000 (១ ម៉ឺនដុល្លារ) កាលពីថ្ងែទី៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។តាមការសម្ភាសបងប្រុស យន រិទ្ធ បានឲ្យដឹងថា គាត់ធ្វើការអស់កម្លាំងពេកទើបដើរទៅទិញភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រងផឹក ស្រាប់តែពេលនោះគាត់គាស់កំប៉ុងរួចផឹកពីរបីក្អឹក

ក៏ក្រលេកមើលក្រវិលកំប៉ុងជាក្រោយ។ គ្រាន់តែឃើញក្រវិលកំប៉ុងភ្លាមធ្វើឲ្យគាត់ស្ទើគាំងបេះដូងព្រោះឃើញ 10000$ ក៏រត់ទៅប្រាប់គេឯងទាំងថ្ងៃ ផ្អើលមកជួយមើលគាត់គ្រប់ៗគ្នា។បន្ទាប់មកគាត់ក៏ថតរូបដាក់ Facebook ទុកជាភស្តុតាង ហើយក៏តេទៅលេខក្រុមហ៊ុនដែលមានក្នុង Facebook ផេករបស់ក្រុមហ៊ុនឲ្យដឹងភ្លាមៗ។ ទទួលបានដំណឹងភ្លាមក្រុមហ៊ុនចុះទៅពិនិត្យភ្លាមៗ

ដោយបានបញ្ជាក់ថាក្រវិលកំប៉ុងនេះពិតជាត្រឹមត្រូវមែន។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយដែលជាអ្នកលក់ឲ្យគាត់ក៏ទទួលបានម្នាក់ 5000$ ដែរ។នេះពិតជាទឹកដោះម្ដាយថ្លៃមែន កំពុងតែលំបាកទីទាល់ផង ស្រាប់តែបាន 10000$ ភ្លាមៗដូចព្រះប្រស់អីចឹង។ ប៊ូសស្ត្រង ពិតជាមានរង្វាន់ច្រើនហើយពិតមែន៕ទស្សនារូបភាពខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក