សកម្មភាពស៊ីន យូប៊ីន ថតរឿងលើកដំបូង ជាមួយនឹងតារាថៃ ពិតជាស្រស់ស្អាតខ្លាំងណាស់

1808

ថៃ ៖ ប្រិយមិត្តជាច្រើនដែលនិយមតាមដាន និងគាំទ្រដល់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន ប្រាកដជាបានជ្រាបហើយថា មួយរយៈពេលនេះនាងមានហាងឆេងកាន់តែខ្លាំង ត្រូវបានផលិតករថៃហៅទៅថតរឿងភាគ ជាមួយនឹងតារាល្បីៗជាច្រើននៅប្រទេសថៃ។ជាក់ស្តែងនៅក្នុងពេលនេះដែរ នាងកំពុងតែធ្វើការថតហើយ ក៏ប៉ុន្តែនៅក្នុងនោះនាងក៏មិនភ្លេចបង្ហាញនូវរូបភាព ក៏ដូចជាសកម្មភាពជាច្រើន នៅក្នុងការថតរឿងជាលើកដំបូងនេះ ជាមួយនឹងសកម្មភាពយ៉ាងស្និទ្ធស្នាលខ្លាំងតែម្តង។មិនត្រឹមតែប៉ុណ្ណោះ

នៅក្នុងនោះ នាងក៏បានធ្វើការតុបតែងខ្លួនយ៉ាងប្លែកៗ បែបជនជាតិថៃ យ៉ាងគួរឲ្យចាប់អារម្មណ៍ ស្ទើរគ្រប់ឈុតតែម្តង។ ជាពិសេសនៅពេលដែលនាងតែងខ្លួនបែបសាមញ្ញ ក៏មើលទៅឃើញស្រស់ស្អាត យ៉ាងគួរឲ្យសរសើរយ៉ាងដូច្នោះដែរ។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរដល់នាង ដែលបានថតរឿងភាគជាមួយនឹងប្រទេសជិតខាង ដោយបានធ្វើឲ្យហ្វេនជាច្រើនទន្ទឹងរង់ចាំទស្សនាគ្រប់គ្នាតែម្តង៕សូមទស្សនាសកម្មភាព ថតរឿងរបស់នាងខាងក្រោមនេះ។ ប្រភព៖ ហ្វេសប៊ុក