តារាថៃ៣ដួងមិនត្រឹមតែពូកែសម្តែង ថែមទាំងច្រៀងពីរោះខ្លាំង អាចចាប់អាជីពម្តង២បាន (មានវីដេអូ)

343

កូរ៉េខាងត្បូង៖ ជាទូទៅ ក្នុងនាមជាតារាសិល្បៈមិនថានរណាៗនោះទេ ភាគច្រើនពួកគេមិនមែនមានត្រឹមតែជំនាញសិល្បៈតែមួយមុខនៅក្នុងខ្លួននោះទេ ពោលគឺពួកគេម្នាក់ៗសុទ្ធសឹងតែមានជំនាញសិល្បៈច្រើន ឬអាចនិយាយបានថា ចាប់ពីពីរឡើងទៅ ដោយមានអ្នកខ្លះអាចថាក្រៅពីមានជំនាញ ក្នុងអាជីពជាតារាសម្តែង ពួកគេក៏មានសមត្ថភាពខ្ពស់ ក្នុងការដើរបង្ហាញម៉ូត ឬក៏អាចច្រៀងរាំបានយ៉ាងពិរោះ មិនចាញ់តារាចម្រៀងអាជីពផងដែរ។ជាក់ស្តែង ងាកមកតារាសម្តែងថៃស្រី កំពុងតែមានប្រជាប្រិយភាព ទាំង៣រូបខាងក្រោមនេះវិញម្តង ដោយពួកគេទាំង៣មិនត្រឹមតែទទួលបានការស្រលាញ់ និងកោតសរសើរពីសំណាក់មហាជន

ពីសមត្ថភាពនិងទេពកោល្យសម្តែងរបស់ពួកគេ តែប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឲ្យមហាជន ក៏ដូចជាទស្សនិកជនគ្រប់គ្នា មានការភ្ញាក់ផ្អើលចំពោះសមត្ថភាព ក្នុងការច្រៀងរបស់ពួកគេថែមទៀតផងដែរ។ លើសពីនេះ ពួកគេក៏ថែមទាំងបានបញ្ចេញនូវបទចម្រៀងផ្ទាល់ខ្លួន យ៉ាងពីរោះក្រអួនក្រអៅ យ៉ាងគួរឲ្យសរសើរផងដែរ។

១. តារាសម្តែងស្រី Taew Natapohn កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គណនីYoutube ផ្ទាល់ខ្លួនរបស់ ផលិតកម្មធំមួយរបស់ថៃ GMM Grammy Official បានបង្ហោះនូវបទចម្រៀងមួយបទចំណងជើងថា «Kid Teung Tao Rai» ដែលនាងបានច្រៀងរួមគ្នាជាមួយនឹង តារាចម្រៀងប្រុស Two Popetorn។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ពិតជាពិរោះមានភាពរ៉ូមែនទិក និងសាកសមទៅនឹងសម្លេងរបស់អ្នកទាំងពីរខ្លាំងមែនទែនតែម្តង។

២. តារាសម្តែងស្រី Yaya Urassaya កាលពីឆ្នាំ២០១៧កន្លងទៅនេះ តារាស្រីដែលពោរពេញទៅដោយទេពកោសល្យនិងសម្រស់រូបនេះ បានបញ្ចេញនូវសមត្ថភាពច្រៀងនិងរាំដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងបទចម្រៀងមួយបទ ចំណងជើងថា «Make It Happen» ដោយច្រៀងរួមគ្នាជាមួយនឹងតារារ៉េបប្រុស Daboyway ហើយកាលនោះបទចម្រៀងមួយនេះពិតជាល្បី និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនផងដែរ។

៣. តារាសម្តែងស្រី Mook Worranit នាងបានបញ្ចេញនូវសមត្ថភាពច្រៀងរបស់ខ្លួន ជាមួយនឹងសម្លេងយ៉ាងផ្អែមពិរោះស្រទន់ នៅក្នុងបទចម្រៀងថ្មីចំណងជើងថា «Your Answer» ដែលបានបញ្ចេញជាផ្លូវការកាលពីថ្ងៃទី ៣០ ខែឧសភា កន្លងទៅថ្មីៗនេះ៕ប្រភព៖ ហ្វេសប៊ុក