យុវជនម្នាក់ បើករថយន្តទំនើបដេញបុកក្មេងអាយុ ១៥ឆ្នាំ​ បានបកស្រាយមូលហេតុពិតហើយ

1453

បាត់ដំបង៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​ន​គ​របាល​ក្រុង​បាត់​ដំបង បាន​ចាប់​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ បន្ទាប់​ពី​បាន​បើករ​ថយ​ន្ត​ដេញបុក​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ បន្ទាប់ពី​រូបគេ​បាន​ខឹង នឹង​ជន​រង​គ្រោះ ដែល​បាន​យក​ដុំថ្ម​គប់​កញ្ចក់រ​ថយ​ន្ត​របស់​ខ្លួន​បណ្តាល​ឱ្យ​បែក​។ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​យ​ប់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១ មាត់​ស្ទឹង ស្ថិតក្នុង​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង​។​ ​លោក ឆាង វណ្ណ​ឆៃ អធិការ​ន​គ​របាល​ក្រុង​បាត់​ដំបង បាន​ឲ្យ​ដឹងថា ពេល​វេលា​កើត​ហេតុ​គឺ​នៅ​វេលា​ម៉ោង ២២៖១០​នាទី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ផ្លូវ​លេខ​១​

មាត់​ស្ទឹង ស្ថិតក្នុង​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង។ពេល​នោះ មាន​រ​ថយ​ន្ត​១​គ្រឿង បាន​បើកបរ​ដោយ​ឈ្មោះ តាំង ហ៊ូ​យ​ឆាយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើកបរ​រ​ថយ​ន្តពា​ក់​ស្លាក​លេខ​បាត់​ដំ​បង 2B-1122 ម៉ាក Mercedes ពណ៌​ប្រផេះ មាន​ទី​លំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង បាន​បើក​ដេញ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ឡៅ គីម​លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ក្លី​ក ( HONDA CLiCK) ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់​ដំបង 1T-9141 មាន​ទី​លំនៅ​ភូមិចំ​កា​សំ​រោង​១​សង្កាត់​ចំ​ការសំរោង

ក្រុង​បាត់​ដំបង បណ្តាល​ឲ្យ​រងរបួស​ធ្ង​ន់​ចំ​ត្រង់​ក្បាល ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​សម្រាក​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​លោក​អធិការ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ពេល​មកដល់​កន្លង​កើតហេតុ បាន​យក​ដុំថ្ម​កប់​កញ្ចក់រ​ថយ​ន្ត​របស់​ជ​នស​ង្ស័​យ បណ្តាល​ឲ្យ​បែក ទើប​ជ​នស​ង្ស័​យខឹងខ្លាំង ហើយ​បើករ​ថយ​ន្ត​ដេញបុក​បណ្តាល​ឲ្យ​រង​របួស​ធ្ង​ន់​តែម្តង​។​​បច្ចុប្បន្ន រ​ថយ​ន្ត​បង្កហេតុ និង​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ ត្រូវបាន​កម្លាំង​ន​គ​របាល​ក្រុង​បាត់​ដំបង អូស​យក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ន​គ​របាល​ក្រុង ឯ​ជន​រង​គ្រោះ​ត្រូវយ​កទៅសង្គ្រោះ​នៅ​ម​ន្ទីរ​ពេទ្យ​ខេត្ត​។ ចំណែក​ជន​បង្ក​ត្រូវបាន​សមត្ថកិច្ច​បានក​សាង​សំ​ណុំ​រឿង បញ្ជូនទៅ​សាលា​ដំបូល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕​ប្រភព៖ ហ្វេសប៊ុក