ទើបតែវ័យប៉ុន្មានសោះ កូនស្រី យុគ ចិន្តា ចេះច្នៃម៉ូតរ៉ូបបានយ៉ាងស្រស់ស្អាត

2897

ភ្នំពេញ ៖ ជឿជាក់ថាប្រាកដជាមានប្រិយមិត្តជាច្រើន បានស្គាល់ពីកូនស្រី របស់ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង យុគ ចិន្តា ជាក់ជាមិនខានតាមរយៈសកម្មភាពផ្សេងៗនាពេលកន្លងមក ដែលបានបង្ហាញនៅលើបណ្ដាញសង្គម។ជាមួយគ្នានេះដែរ អ្នកនាង យុគ ចិន្ដា គេតែងសង្កេតថាគ្រប់ដំណើរកម្សាន្តក៏ដូចជាសកម្មភាពផ្សេងៗទាំងក្នុង និងក្រៅប្រទេស សុទ្ធតែមានវត្តមានកូនស្រី របស់នាង ធ្វើឲ្យប្រិយមិត្តទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្ដង។ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ អ្នកនាង យុគ ចិន្ដា បានឲ្យដឹងថា

កូនស្រីរបស់ខ្លួន ពិតជាមានទេពកោសល្យ ទើបតែមានវ័យ១៦ឆ្នាំនោះទេ តែអាចច្នៃម៉ូតបានយ៉ាងស្រស់ស្អាត មើលទៅទាក់ទាញមិនធម្មតានោះទេ។ទាំងនេះអាចបញ្ជាក់បានថា អ្នកនាង យុគ ចិន្តា មិនត្រឹមតែមានសមត្ថភាពក្នុងលើវិថីសិល្បៈ និងកាត់ដេរ នោះទេ សូម្បីតែកូនស្រី ដែលទើបតែពេញវ័យ ក៏មានទេពកោសល្យមិនចាញ់ខ្លួន ទាំងរៀនពូកែ និងមានសមត្ថភាពច្នៃម៉ូតខ្លួនឯង៕ប្រភព៖ ហ្វេសប៊ុក