ម្លៃខ្លួនរបស់Yaya ជិត១មុឺនដុល្លារ គ្រាន់តែលេចមុខម៉ាភ្លេតសោះ

3341

ថៃ ៖ Yaya Urassaya ជាតារាសម្ដែងស្រី លំដាប់កំពូល ប្រចាំប្រទេសថៃ ដែលទទួលបានកេរ្ត៍ឈ្មោះល្បីល្បាញ តាមរយៈទេពកោសល្យសម្ដែង ខ្សែភាពយន្តល្បីៗជាច្រើន។ ក្រៅពីអាជីពជាតារាសម្ដែង Yaya ក៏ជាតារាតំណាងឲ្យ ប៊្រេនល្បីៗជាច្រើនទៀតផង ជាហេតុធ្វើឲ្យ ទីផ្សារការងាររបស់ តារាស្រីជួរមុខរូបនេះ កាន់តែមានតម្លៃខ្ពស់ជាលំដាប់។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គេបានឃើញវត្តមានរបស់ YaYa នៅក្នុងកម្មវិធីមួយនៅខេត្តនគរភ្នំ។ លើសពីនេះ

ការបង្ហាញខ្លួនលើកនេះ តារាមុខស្រស់រូបនេះ បានស្ថិតក្នុងការតុបតែងខ្លួន ខុសប្លែកពីរាល់ដង និងមានភាពស្រស់ស្អាតយ៉ាងខ្លាំង។គួរបញ្ជាក់ថា ក្នុងពេលនោះដែរ YaYa បានរាំបួងសួង យ៉ាងល្វត់ល្វន់ ថ្វាយស្ដេចនាគរាជ ដែលជាប្រពៃណីទំនៀមទំលាប់ របស់ប្រជាជនថៃ។ ហេតុនេះហើយ ទើបYaya បានគ្រងក្នុងឈុតសម្លៀកបំពាក់ បែបប្រពៃណី និងមានការតុបតែងខ្លួនតាមបែបបុរាណ បានយ៉ាងសមសួន និងមើលទៅមាន សម្រស់លេចធ្លោតែម្ដង។អ្វីដែលរឹតតែ គួរឲ្យចាប់អារម្មណ៍ខ្លាំង​ ជាងនោះទៅទៀតនោះ បើក្រលេកមើលតម្លៃខ្លួនរបស់នាងវិញ គឺគួរឲ្យភ្ញាក់ផ្អើល ដោយគ្រាន់តែការសម្ដែង រាំបួងសួងនៅក្នុងកម្មវិធីនោះ

ត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះYaya ទទួលបានប្រាក់កម្រៃរហូតដល់ទៅ ជិត១ម៉ឺនដុល្លារឯណោះ។យ៉ាងណាមិញ នាងបានបរិច្ចាគថវិការ ចំនួន៣ពាន់ដុល្លារ សម្រាប់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស នៅក្នុងខេត្តនគរភ្នំ ថែមទៀតផង។ ដោយសារតែទង្វើបែបនេះហើយ ទាំងសម្រស់ដ៏ស្រស់សោភា និងទឹកចិត្តដ៏ថ្លៃថ្លា ទើបប្រជាប្រិយភាពរបស់ Yaya ត្រូវបានហ្វេនៗ គាំទ្រជាលក្ខណៈ សកលលោកតែម្ដង៕ប្រភព៖ ហ្វេសប៊ុក