អុញនោះ! អ្នកនាងពេជ្រ សោភា ធ្លាក់ខ្លួនឈឺ ដេកព្យួរសឺរ៉ុមភ្លាមៗតែម្តង ដោយសារតែ….(មានរូបភាព)

2722

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់តារាចំរៀងដ៌ល្បី ប្រចំារស្មីហង្សមាស គឺ អ្នកនាង ពេជ្រ សោភា សព្វថ្ងៃតារាចំរៀងស្រីរូបនេះហាក់មានការមមាញឹកខ្លំាងជាមួយការឡើង Concert តាមខេត្តក៌ដូចជាការប្រគុំតន្រ្តីជាច្រើនផងដែល។ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នក នាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។ជាមួយគ្នានេះដែរ នៅពីក្រោយភាពជោគជ័យរបស់ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព យ៉ាងណាមិញ មុននេះមិនប៉ុន្មាននាទី តារាស្រីល្បីឈ្មោះ ដែលជាសំណព្វចិត្តរបស់ប្រិយមិត្ត

អ្នកនាងពេជ្រ សោភា ស្រាប់តែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងទំព័រហ្វេសប៊ុក បង្ហាញថានាងកំពុងតែមានជំងឺ ធ្វើឲ្យហ្វេនៗព្រួយបារម្ភយ៉ាងខ្លាំង។ រូបភាពដែលតារាស្រីរូបនេះ គេងសម្រាកបន្តោកសេរ៉ូម ភ្ជាប់ជាមួយនឹងសារខ្លីៗថា «ទោះជាឈឺក៏ខ្ញុំមិនចុះចាញ់ដែរ ត្រឹមគ្រុនពោះវៀន មិនអីទេ អោយកម្លាំងចិត្តខ្លួន» កាន់តែធ្វើឲ្យអ្នកគាំទ្រ អាណិតនាងស្ទើរតែខ្លោចចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីបាន ក្រៅពីជូនពរតាមរយៈ Comment សុំឲ្យនាង ឆាប់បានជាសះស្បើយឡើងវិញ។ គួរបញ្ជាក់ផងដែរថា

នៅមិនមែនជាលើកទីមួយឡើយ ដែលតារាស្រីរូបនេះ បង្ហាញពីស្ថានភាពជំងឺរបស់នាង ទើបធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភកាន់តែខ្លាំង ថែមទាំងសុំឲ្យនាងសម្រាកឲ្យបានច្រើននាងមុនផងដែរ ដើម្បីកុំឲ្យជំងឺផ្សេងៗ ងាយមកបៀតបៀនបាន៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក