អុញនោះ!​ ក្រោយពីជួបរឿងរ៉ាវកាលពីម្សិលមិញរួច ខណៈនេះឪពុកក្មេងបានសំរេចចិត្ត ប្រមូលក្រពើទាំងអស់យកទៅ….(មានរូបភាព)

949

សៀមរាប ៖ សូមរំលឹកថា កាលពីម្សិលមិញនេះមានបងប្អូនមហាជនជាច្រើនបានចូលរួមរំលេកទុកផងបងជានិងក្រុមគ្រួសារដែលបាត់បងកូនស្រីជាទីស្រលាញ់ ដើមហេតុដំបូងឡើងដោយ កាលពីម៉ោង១០ ដល់ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាប។ កុមារីម្នាក់អាយុប្រហែលជាង២ឆ្នាំបានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវក្រពើចាត់ការខ្ទេចកុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។តាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់ថា

នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើង ទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលានៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ យាងណាមិញក្រោយមានហេតុការណ៌បែបនេះកើតឡើង ម្តាយយំស្ទើរតែបាត់ស្មារតីទៅហើយ ទំាងខ្លួននៅសសៃខ្ចីទើបឆ្លងទន្លេបាន១ខែជាងទេយ៉ាងណាមិញក្រោយមានរឿងររ៉ាវនរះរួច បងប្រុសរូបនោះបានសម្រេច​ចិត្ត​ប្រមូលលក់

សត្វក្រពើទាំង​អស់ ឈប់ចិញ្ចឹមហើយ។ចំនែកឯទិដ្ឋភាពនៅទីនោះមានសាច់ញាតិបងប្អូន មកចូលរួមផងដែរ ប៉ុន្តែមិនធ្វើបុណ្យធំអីទេគឺគ្រាន់តែ និមន្ត​ព្រះសង្ឃ​មក​ផ្ទះ ដើម្បី​សង្ឃទាន​១​ព្រឹក តាម​ប្រពៃណី​ទំ​លៀម​ទំលាប់​របស់​ខ្មែរ​ ។គាត់បានបន្តថាគាត់ចិញ្ចឹមក្រពើចំនួន ៦០ក្បាល ក្នុងនោះមានញី៣០ ឈ្មោល៣០ ផងដែរ។ប្រភព៖ ហ្វេសប៊ុក