ទឹកចិត្តប្រពៃណាស់!​ ដោយក្តីអាណិតអាសូរជាពន់ពេកចំពោះគ្រួសារត្រូវក្រពើហែក កូននោះអភិបាលខេត្ត​សៀមរាបបានឧបត្ថមលុយចំនួន….(មានរូបភាព​)

1215

សៀមរាប ៖ សូមរំលឹកឡើងវិញបន្តិចថា នៅ​វេលា​ម៉ោង​១០​ព្រឹក បុរសជាប្តី គាត់​បាន​ជិះ​ម៉ូតូ ទៅ​ក្នុងភូមិ ដោយ​ទុក​កុមារី​រង​គ្រោះ ឱ្យ​នៅ​ជាមួយ​ប្រពន្ធ​ដែល​ទើបតែ​សម្រាល​កូនខ្ចី​រួច ឲ្យ​មើល​កូន​នៅផ្ទះ រហូត​ដល់​ម៉ោង​១០​ជាង រូប​គាត់​បាន​ត្រឡប់​មក​វិញ ក៏​សួរ​ប្រពន្ធ​រក​កូនស្រី ស្រាប់តែ​បាត់ រក​មិនឃើញ ហើយ​ព្យាយាម​ដើរ​រក​ជុំវិញ​ផ្ទះ នៅ​តែ​រក​មិនឃើញ លុះ​រូប​គាត់​ឡើង​ទៅ​មើល​ក្នុង​អាងចិញ្ចឹម​ក្រពើ ក៏​ស្រាប់តែ​ឃើញ​ហេតុការណ៌នៅ​ក្នុង​អាងក្រពើ ទើប​ឪពុកថា​ចប់ហើយ។ បន្ទាប់​ពី​ឃើញហើយ ឪពុកកាន់ដំបង ​ចុះ​ទៅក្នុងអាង​​វាយ​ដណ្តើម ដែល​កំពុង​ដណ្តើម​គ្នា​ រឺឯនៅខាងលើ​សម្រែក​ស្ត្រី​ជា​ ម្តាយដែល​កំពុង​មានកូន​ខ្ចី​បើតាមសាក្សី​បាន​ឲ្យ​ដឹង​

ថា ហេតុការណ៍​​នេះ​បាន​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ និង​ភ្លេចខ្លួន​តែ​មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ខណៈ​ឳ​ពុក​ម្តាយ​រវល់ ភ្លេច​មើល​ប្រហែល​១០​នាទី បណ្តាល​ឲ្យ​ចូល​អាង ហើយ​ត្រូវវាខំាបែបនេះ​សមត្ថកិច្ច​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូមចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​រង​គ្រោះ​ខាងលើ​ផង និង​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទុក​កូន​តូច​ឲ្យ​នៅ​តែឯង។ក្នុង​ឱកាស​អញ្ជើញ​ដល់​គេហដ្ឋាន គ្រួសារ​រងគ្រោះ ក្រុមការងារ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្ត និង​លោក​នួន ពុទ្ធា​រ៉ា អភិបាល​នៃ​គណ​អភិបាលក្រុង​សៀមរាប ក៏បាន​នាំ​នូវ​ពាក្យ ចូលរួម​រំលែក​ទុក្ខ របស់ លោក អភិបាលខេត្ត ចំពោះ​ការ​រង​គ្រោះ

ក្នុងហេយុការណ៌នេះ នឹង​ការ​សោកស្តាយ​អាឡោះអាល័យ​ជា​អនេក ជាមួយ​មាតា បិតានឹង​បាន​នាំ ថវិកា របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​សាលាខេត្ត លោក​អភិបាលក្រុង ព្រមទាំង​ថវិកា​អនុសាខា​កាកបាទក្រហម​ក្រុង សរុប​ចំនួន​៤ ៨២០ ០០០ រៀល ប្រគល់​ជូន​សមាជិក​គ្រួសារ ដើម្បី​ចូលរួម​បុណ្យដល់ក្មួយស្រី គូរបញ្ចាក់ផងដែលថាក្មួយស្រីមាន ឈ្មោះ រម៉ រដ្ឋនារី មានអាយុ ២ឆ្នាំ កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក