អុញនោះ! ឯកឧត្តម ខៀវ កាញ៉ារិទ្ធ បានប្រតិកម្មនឹងសារព័ត៍មានមួយ លើករណីរឿងជល់មាន់ ឃាត់ខ្លួនអ្នកការសែត៤នាក់ ដោយចោទថា….(មានរូបភាព​)

625

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកមួយ ដែលមានឈ្មោះ Meatophoum News បានចុះផ្សាយអំពើព័ត៍មានមួយ ដែលសមត្ថកិច្ច បានចុះទៅបង្រ្កាប់ទីកន្លែងជល់មាន់មួយកន្លែង ដោយធ្វើការឃាត់ខ្លួន អ្នកកាសែតបានចំនួន ៤នាក់បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ក្នុងខ្លឹមសារអត្ថបទ ដែលគេហទំព័រ ហ្វេសប៊ុកផេកខាងលើ បានសរសេរចុះផ្សាយទាក់ទងនឹងរឿងខាងលើនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖”កូនចៅលោក ខៀវ កាញ៉ារិទ្ធ ០៤នាក់ ត្រូវនគរបាលខណ្ឌ មានជ័យចាប់ខ្លួនក្នុងប្រតិបត្តិការចុះបង្រ្កាបល្បែងជល់មាន់។ ភ្នំពេញ យ៉ាងហោចក៏មានអ្នកកាសែតចំនួន០៤នាក់ ក្នុង ចំណោមអ្នកញៀនល្បែងសុីសងចំនួន០៩នាក់ ដែលត្រូវបាន នគរបាលកងអន្តរាគមន៍នៃអធិការដ្ឋាន ខណ្ឌមានជ័យចាប់ ខ្លួនក្នុង

ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ដុះស្លែ១កន្លែង នៅភូមិឬស្សី ខណ្ឌមានជ័យ កាលពីថ្ងៃទី ៣០ មិថុនា ២០១៩ ក្រោមបញ្ជាពីលោក ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌ មានជ័យ។យោងតាមសមត្ថកិច្ចបានអោយដឹងថា មានអ្នក កាសែតចំនួន០៤នាក់ ត្រូវបានចាប់ឃាត់ខ្លូនភ្លាមក្នុងរង្វង់ប្រតិបត្តិការ ទី១ ឈ្មោះ គឹម សាវីត អ្នកយកព័ត៌មានអោយ កាសែតអំណាចខ្មែរ ។ ទី២ ឈ្មោះ គ្រង់ រដ្ឋា និពន្ធនាយករង កាសែតសង្រ្គោះប្រេជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ។ ទី៣ ឈ្មោះ ឈួន រ៉ាឈូ និពន្ធនាយកគេហទំព័រព័ត៌មានវរ:សែនជ័យ និងជាជំនួយការផ្ទាល់ចាងហ្វាងកិច្ចការព័ត៌មានរបស់ អង្គភាពកាសែត រស្មី៧មករា និងទី៤ ឈ្មោះ មោក យ៉េន កាសែតពិភពថ្មី ។ទាក់ទិននឹងការចាប់ឃាត់ខ្លួនអ្នក កាសែត៤នាក់ខាងលើនេះ ការិយាល័យ និពន្ធគេហទំព័រមាតុភូមិមិនអាចសុំការបំភ្លឺ បញ្ជាក់ពីករណី នេះ

ពីលោកអធិការនគរបាលខណ្ឌមានជ័យបានទេ។ ចំពោះករណីអ្នកកាសែត៤នាក់ ដែលមហាជនជាច្រើនបាន និយាយថា ជាកូនចៅរបស់លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឥលូវហាក់ដូចជាប្រសេចប្រសាចល្បីកក្រើក ទូទាំងប្រទេសពីរឿងដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការសឹងគ្រប់ខេត្ត។បញ្ហានេះគេមិនដឹងថា តើលោក ខៀវ កាញ៉ារិទ្ធ ជាម៉ែឪ ឬជាអាណាព្យាបាលមានវិធានការ ឬដំណោះស្រ័យបែបណាចំពោះបុគ្គលមួយចំនួនដែលកាន់កាតកាសែតចេញដោយក្រសួងព័ត៌មាន ចុះហត្ថលេខា បោះត្រាដោយលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍? ឬក៏បើកដៃអោយសមត្ថកិច្ច បង្រ្កាបបំបាក់ស្មារតីលើអ្នកកាសែតគ្រប់ទីកន្លែងជាបន្តបន្ទាប់ ទៅមុខទៀត ឬយ៉ាងណា”?ដោយឡែកបន្ទាប់ពីបានឃើញខ្លឹមសារ អត្ថបទព័ត៍មាន

ដែលម្ចាស់គេហទំព័រ ហ្វេសប៊ុកខាងលើចុះផ្សាយរួចមក ស្រាប់តែនៅខណៈពេលមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ បានប្រតិកម្មទៅកាន់គណនី ហ្វេសប៊ុកខាងលើវិញ ដោយឯកឧត្ដម បានមានប្រសាសន៏យ៉ាងដូច្នេះថា៖”ធ្វើ​កាសែត​ ៤០​ ឆ្នាំ​ហេីយ​តែ​ឆ្ងល់​រឿងនេះ​មួយ​។ បេីថា​ អ្នក​កាសែត​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​ខ្ញុំ​ ចុះអ្នក​សរសេរ​នេះ​ ជា​ចៃ​សង្គម​? ជាក្រុម​តាម​ផឹក​តាម​សុី​? កុំ​ថា​ជា​អ្នក​កាសែត​ ណា​! ព្រោះ​បើ​ថា​ អ្នក​កាសែត​សុទ្ធតែ​ជា​កូន​ចៅ​ខ្ញុំ​ ដដែល​“៕ប្រភព៖ ហ្វេសប៊ុក