អុញនោះ! ឯកឧត្ដម​​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានដាក់​បញ្ជា​យ៉ាង​មុឺងម៉ាត់​ ដល់​មន្រ្ដី​រាជការ​ក្រោម​ឱវាទ​អោយត្រៀមខ្លួនដើម្បី….(មានរូបភាព)

958

កំពង់សោម៖ កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាស ចូលកាន់តំណែង​ ឯកឧត្ដម​ គួច​ ចំរើន​ ជាអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។ក្រោយ​ពីបាន​ចូលកាន់តំណែង​បាន​មួយថ្ងៃ​ភ្លាម​ នៅថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្ដម​​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញចុះពិនិត្យ​មេីលឆ្នេរឯករាជ្យ​ និង​បានចុះជួបផ្ទាល់ជាមួយប្រជា​ពលរដ្ឋ​ និងអ្នកធ្វេីដំណេីរទៅលេងកម្សាន្តនៅតំបន់នោះ​ផង

ដែរ​។បន្ថែម​លេីសពីនេះ​ នៅមុននេះ​បន្តិច​​ ឯកឧត្ដម​ គួច​ ចំរើន​ ក៏បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​របស់​ឯកឧត្ដម​ ដោយមាន​ប្រសាសន៍​ រៀបរាប់​ទាំង​ស្រុង​ថា៖​ «មន្ត្រី​រាជការ​ ត្រូវមានសាមគ្គីភាព​ និងទំនួលខុសត្រូវ​ ក្នុងការបំពេញការងារ ទៅតាមតួនាទី​ និងភារកិច្ចដែលបានកំណត់ដោយច្បាប់។សូមមន្ត្រីរាជការទាំងអស់ ​គម្បី​កុំធ្វេីការងារតាមទម្លាប់​

ត្រូវធ្វេីការទៅតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុទ្ធនានា​ ព្រោះ​ថាច្បាប់​ លិខិត​បទដ្ឋាន​គតិយុទ្ធនានា​ តែងតែវិវត្តន៍​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​ ទៅតាមការរីកចំរេីន នៃសង្គមជាតិយេីង។ សាលាខេត្ត​ព្រះសីហនុ,ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៩»​ ។ប្រភព៖ ហ្វេសប៊ុក