អុញនោះ! ក្រោយស្ងាត់មួយរយះ ពេលនេះម្ចាស់មីល្ពៅបាត់ដំបង រកឃើញរូបមន្ត ផលិតស្រាម្នាស់ ដោយជោគជ័យ អាចពិសារបានដោយមិនប៉ះពាល់ដល់សុខភាពហើយថែមទាំងបាន….(មានរូបភាព)

252

បាត់ដំបង៖ មហាជនចំនួនធំពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីកន្លងផុតទៅថ្មីៗនេះគឺ កូន​ខ្មែរ​មួយ​រូប ​ដែលមានឈ្មោះ គិម វ៉ាង ​បាន​​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ ចំណី​អាហារ ​ពី​សាកលវិទ្យាល័យ​ បាត់ដំបង កាល​ពី​ឆ្នាំ​២០១៧ ​កន្លង​ទៅ​នេះ ព្រមទាំងបាន​សម្រេច​គោល​ដៅ​ដោយ​ការ​ផលិត​សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ដោយ​មាន​ពណ៌​ ក្លិន និង​រសជាតិ​ដូច​ផ្លែ​​ល្ពៅ បន្ទាប់​​ចំណាយ​ពេល​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ មកទល់ពេលនេះ មីល្ពៅ របស់យុវជនរូបនេះ ទទួលបានការគាំទ្រជាហូរហែរពីបងប្អូនប្រជាពលរដ្ឋទូទៅ។ចំណែកនៅក្នុងថ្ងៃនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនធំ

បានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយពីយុវជនរូបនេះរកឃើញវិធីផលិតស្រាចេញពីផ្លែម្នាស់បានដោយជោគជ័យ គិម វ៉ាង ក៏បានបញ្ជាក់បន្ថែមទៀតថា “ការពិសោធន៍លើ ស្រាម្នាស់ ទទួលបានជោគជ័យ វត្ថុធាតុដើមជា ផ្លែម្នាស់ទិញមកពី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាប្រភេទស្រា wine ( Battambang Pineapple Wine). អាចពិសារបានដោយមិនប៉ះពាល់ដល់សុខភាព គ្មានសារធាតុគីមី។”៕ប្រភព៖ ហ្វេសប៊ុក