អុញនោះ! លោក ហ៊ុយ យ៉ាឡេង តួឯកក្នុងរឿង ទារុណកម្មខ្មោចបានចេញមុខនិយាយថាអោយ នារីដែលជាឃាតករ សម្លាប់មិត្តភក្កិខ្លួនឯងដោយបាននិយាយចំៗថា….

2958

ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយ កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានបំបែកក្ដី និងបានស្វែងរកឃើញសាកសពម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន កាលពីសប្ដាហ៏មុនហើយ ហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នាំគ្នាលាន់មាត់គ្រប់ៗគ្នានោះគឺថា ឃាតករពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។ជាមួយគ្នាផងដែរ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ

ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ”។ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថបានបន្ថែមទៀតថា៖”ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ”។ទាក់ទងចំពោះករណីឃាតកម្មខាងលើនេះ មហាជនទូទាំងប្រទេសបានលើកឡើងគ្រប់ៗគ្នាថា ឃាតករនេះពិតជាសាហាវព្រៃផ្សៃ និងឈាមត្រជាក់ជាទីបំផុត ហើយនិយាយគ្មានភ័យខ្លាច និងតក់ស្លុតបន្ដិចសោះ

មុខរៀបស្មើ នហើយសម្លាប់ជនរងគ្រោះ ដោយគ្មានឈាមបន្ដិចនោះឡើយ បើទោះជាកាប់សាកសពជាបំណែកក៏ដោយ។ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក តារាសម្ដែង និងជាផលិតករដឹកនាំសម្ដែង ខ្សែភាពយន្ដនោះគឺ លោក ហ៊ុយ យ៉ាឡេង ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ មាតុ ចក្រ

ក៏បានលើកឡើងចំពោះរឿងខាងលើ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖“សារជាតិ មនុស្សអាក្រក់ ចិត្តខ្មៅអប្រិយ កាន់តែកើតមានលើដី ដ៏ល្អប្រពៃនៃយើងហើយ មានតែប្រយ័ត្ន ការពារគ្រប់នាទី បន់ស្រន់ធ្វើបុណ្យ សុំកុំអោយជួប រួមគ្នាធ្វើល្អ ធ្វើបុណ្យទាំងអស់គ្នា ទើបចំហាយ បីសាចនិងមនុស្សអាក្រក់វារលាយបាត់ពីលោកនេះ”។ប្រភព៖ ហ្វេសប៊ុក