ញ៉ាក់សាច់! បែកធ្លាយនូវថ្លៃទឹកដោះ ដែល ថមមី ជូន សួស វីហ្សា ខណះពេលជិតដល់ថ្ងៃរៀបមង្គលការ ដែលមានចំនួនទឹកប្រាក់….(មានរូបភាព)

1880

ភ្នំពេញ៖ ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ពីចំណងស្នេហារវាង កញ្ញា សួស វីសា ជាមួយលោក TOMMY ដែលគ្រាកន្លងអ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែមជាខ្លាំង រហូតមានការជូនកាដូរដ៏មានតម្លៃ ដូចជារថយន្ដ Lexus ម៉ាក NX 200T ហើយអ្នកទាំងពីរថែមទាំងបានឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរទៀតផង។យ៉ាងណាមិញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណង ស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត

ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរ អោយស្រលាញ់គ្នាដល់ចាស់ទៀតផង។ដោយឡែកប្រភពដ៏ច្បាស់ការមួយបានបង្ហើបប្រាប់ឱ្យដឹង ពីថ្លៃបណ្ដាការ ដែលក្រុមគ្រួសារលោក Tommy ជូនទៅក្រុមគ្រួសារកញ្ញា សួស វីសា

ដែលមានចំនួនរហូតទៅដល់ ៤៤,៤៤៤ដុល្លារឯណោះ។ ហើយចំពោះថ្ងៃរៀបអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរ យើងនៅមិនទាន់ដឹងច្បាស់ថា ពួកកំណត់នៅថ្ងៃណាឲ្យប្រាកដនោះទេ។ប្រភព៖ ហ្វេសប៊ុក