សែនអាសូរណាស់! ទើបបានដឹងថា ឃាតករ គឺជាមនុស្សកំពូលល្បិច ក្រោយ ពេលបានស្តាប់បងប្រុសបង្កើតរបស់សព ជនរងគ្រោះបានបកស្រាយរឿងរ៉ាវ (មានវីដេអូ)

4293

ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយ កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានបំបែកក្ដី និងបានស្វែងរកឃើញសាកសពម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន កាលពីសប្ដាហ៏មុនហើយ ហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នាំគ្នាលាន់មាត់គ្រប់ៗគ្នានោះគឺថា ឃាតករពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។ជាមួយគ្នាផងដែរ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ”។ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថបានបន្ថែមទៀតថា៖”ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ”។ដោយឡែកក្នុងព្រឹកថ្ងៃនេះផង

ដែរ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់លោក K01 បានចុះទៅផ្ដិតយកទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់ស្រ្ដី ដែលត្រូវបានមិត្ដភក្ដិធ្វើសុីមិត្ដភក្ដិសម្លាប់កាប់សាច់ជាកង់ៗ ដោយលោក K01 បានជួបសំភាសន៏ជាមួយបុរសម្នាក់ ដែលត្រូវជាបងប្រុសបង្កើតរបស់នារីរងគ្រោះ ហើយគាត់បាននិយាយរៀបរាប់ពីហេតុការណ៏ ដែលនារីឈាមត្រជាក់ជាឃាតកររូបនេះបានធ្វើ រហូតដល់សមត្ថកិច្ចអាចបំបែកក្ដីបាន។ជាមួយគ្នានេះផងដែរ ក្រុមគ្រួសារជនរងគ្រោះ ពិតជាមានអារម្មណ៏ក្ដុកក្ដួលយ៉ាងក្រៃលែងសឹងតែរកទីបំផុតគ្នា ព្រោះតែបានបាត់បង់សមាជិកសំខាន់ក្នុងក្រុុមគ្រួសារ ដែលជាម្ដាយ និងជាប្អូនស្រី ព្រោះត្រូវឃាតករឈាមត្រជាក់និយាយរៀបរាប់ហេតុការណ៏ ដោយមិនមានភាពញញើតនឹងទង្វើរបស់ខ្លួនធ្វើទល់តែសោះ ដោយទឹកមុខរបស់ឃាតកររូបនេះរៀបស្មើតែម្ដង។ក្នុងនោះផងដែរ លោក K01

ក៏បានភ្ចាប់សារមួយឃ្លារបស់លោក មកជាមួយវីដេអូ ដោយលោកបានសរសេរយ៉ាងដូច្នេះថា៖”ព្រឹកថ្ងៃទី១២ខែមិថុនា ម៉ោង៦នឹង១៥នាទីពុទ្ធោ ពេលបានស្តាប់បងប្រុសបង្កើតរបស់ សពបានដឹងថាឃាត់ក គឺជាមនុស្សកំពូលល្បិច បានស្តាប់ហើយបានដឹងថា លើសពីអាណិតទៀត”។គូសបញ្ជាក់ផងដែរថា ពីចំលើយសារភាពរបស់ឃាតករមុខស្រស់ ឈាមត្រជាក់រូបនេះ បានទទួលសារភាពថា ខ្លួនពិតជាសម្លាប់ស្រ្ដីជាមិត្ដភក្ដិរបស់ខ្លួនពិតប្រាកដមែន ដោយនាងបានសារភាពប្រាប់យ៉ាងដូច្នេះថា៖”កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០យប់ ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភក្តិនិងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ

ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ

យកដៃស្តាំច្របាច់ក ជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់)ច្រកដាក់ស្បោងខ្មៅ យកទៅ

បោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោលក្នុងទន្លេនិងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ៥០ដុល្លារ) ជនសង្ស័យរក្សាទុកនៅខ្លួន”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក