ដំណឹងល្អបងប្អូន! អបអរសាទរផង សាលារៀនស្តង់ដារបែបជប៉ុនបើកដំណើរការនៅកម្ពុជាហើយដោយសិក្សាមិនបាច់បង់ប្រាក់ឡើយដែលដឹកនាំដោយមូលនិធិ….(មានរូបភាព)

226

ភ្នំពេញ៖ សាលា​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មូលនិធិ ​CIESF ឬ ជា​ភាសា​អង់គ្លេស​ថា ​CIESF leaders academy គឺ​ជា​សាលារៀន​គំរូ​មួយ ដែល​មាន​ស្តង់ដារ​សិក្សា​បែប​ប្រទេស​ជប៉ុន បណ្ដុះ​បណ្ដាល​សិស្ស​ចាប់​ពី​ថ្នាក់​មតេយ្យ រហូត​ដល់​អនុវិទ្យាល័យ ដោយ​ផ្ដោត​លើ​ចំណេះដឹង បញ្ញា​ស្មារតី ជំនាញ និង​សមត្ថភាព​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​នា​ថ្ងៃ​អនាគត។ថ្លែង​នៅ ក្នុង​កម្មវិធី​បញ្ចប់​ការ​សាង​សង​អាគារ​សិក្សា​សាលា​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មូលនិធិ CIESF នៅ​ថ្ងៃ ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩កន្លង​ទៅ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​

បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់​មូលនិធិ CIESF និង​ជា​ពិសេស​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា។ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សាង​សង់​អាគារ​សិក្សា​សាលា​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មូលនិធិ ​CIESF ថា​ ការ​អប់រំ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់ ដើម្បី​កសាង​ធនធាន​មនុស្ស​ជា​ពិសេស​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​ជាតិ។លោក អូកូម៉ូហីដេអូ ប្រធាន​មូលនិធិ​ CIESF បាន​មាន​ប្រសាសន៍​ដែរ​ថា សាលា​ភាព​ជា​អ្នក​ដឹក​នាំ​នេះ​បង្កើត​ក្នុង​គោល​បំណង​សំខាន់​២​គឺ៖ ទី​១​បណ្ដុះ​បណ្ដាល​អ្នក​អប់រំ​យ៉ាង​ពិត​ប្រាកដ​មួយ ដែល​គិត​ពី​

ផល​ប្រយោជន៍​ភព​ផែន​ដី​និង​ប្រកាន់​ភ្ជាប់​នូវ​ទឹក​ចិត្ត​អ្នកដទៃ។ ទី២. អាច​ឲ្យ​កុមារ​តូចៗ​អាច​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន ដើម្បី​បើក​ផ្លូវ​ទៅ​កាន់​អនាគត​ដោយ​ខ្លួន​ឯង ក្នុង​ពិភព​លោក​មួយ ដែល​មាន​ការ​ផ្លាស់ប្ដូរ​ឥត​ឈប់​ឈរ និង​បង្កើត​បាន​នូវ​សង្គម​មួយ​ដែល​មាន​ស្ថិរភាព។លោក​បាន​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត​សាលា​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មូលនិធិ​ CIESF នឹង​ប្រគល់​ជូន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​នាម​ជា​សាលា​គំរូ។ ទន្ទឹម​និង​ការ​រីក​ដុះ​ដាល​នៅ​កម្ពុជា​

សាលា​រៀន​នេះ​នឹង​បន្ត​រីក​ដុះ​ដាល​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​នឹង​យក​ធនធាន​មនុស្ស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ សូម​ជម្រាប​ថា​សាលា​ភាព​ជា​អ្នក​ដឹក​នាំ​របស់​មូលនិធិ​ CIESF មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​បង្រៀន​ឥត​គិត​ថ្លៃ៕ប្រភព៖ ហ្វេសប៊ុក