សាហាវព្រៃផ្សៃណាស់! ឃាតកថាប្រើកាំបិតអស់៤ ទើបអាចពន្លះសាច់អស់ហើយរឿងដ៏មិននឹកស្មានដល់មួយទៀតនោះគឺនាងមានប្តីចំនួន៦នាក់ដែលសុទ្ធតែជា….(មានវីដេអូបកស្រាយ)

1458

ភ្នំពេញ៖ ស្ដាប់​ការ​រៀប​រាប់​របស់​ឃាតក​ស្រី​ដៃ​ឆៅ ដែល​និយាយ​ដោយ​គ្មាន​ការ​តក់​ស្លុត គ្មាន​ការ​ភិត​ភ័យ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហើយ​មាន​អារម្មណ៍​ខ្លាច និង​ព្រឺ​រោម។ អ្វី​ដែល​កាន់​តែ​កាន់​តែ​សាហាវ​ខ្លាំង​នោះ គឺ​ឃាតក​បាន​ប្រាប់​ពី​វិធី​ពន្លះ​សាច់ និង​កាប់​ឆ្អឹង​មនុស្ស ដើម្បី​យក​ទៅ​បោះ​ចោល​បំបាត់​ភស្តុតាង ដោយ​ប្រើ​កាំបិត​ដល់​ទៅ៤ ទើប​អាច​ព្រលះ​អស់​ដោយ​ជោគជ័យ។ ក្រោយ​ពេល​ដែល​ឃាតក​សម្លាប់​ជន​រង​គ្រោះ​រួច បាន​យក​សាកសព​ទៅ​លាក់​ទុក​ក្នុង​ធុង​ក្លាសេ​មួយ។ បន្ទាប់​មក​ក៏​ព្យាយាម​រក​ពេល​ពន្លះ​សាច់ និង​កាប់​ឆ្អឹង​មនុស្ស ដើម្បី​យក​ទៅ​បោះ​ចោល​ម្ដង​បន្តិច ក្នុង​គោល​បំណង​កុំ​ឱ្យ​មាន​ការ​សង្ស័យ​ពី​កូន និង​ប្ដី។ បើ​តាម​ការ​រៀប​រាប់​របស់​ជន​ដៃដល់​

បាន​ប្រាប់​ថា ខ្លួន​ធ្លាប់​កាប់​ជ្រូក និង​ធ្វើ​ជើង​ជ្រូក ទើប​ដឹង​ពី​វិធី​ពន្លះ​សាច់ និង​កាប់​ឆ្អឹង​បាន​ល្អ​បែប​នេះ។ជន​ដៃដល់​ថែម​ទាំង​សរសើរ​ខ្លួន​ឯង​ឆ្លាត ដោយ​និយាយ​បែប​នេះ​ថា៖ “មួយ​ទៀត ពេល​ដែល​វា​កក ខ្ញុំ​តែង​មើល​លិច មើល​កើត ខ្ញុំ​ទាញ​​​មក​អារ តែ​ពិបាក​អារ វា​រាង​យូរ ព្រោះ​វា​កក មួយ​សន្ទុះ​ខ្ញុំ​ឆ្លាត ឆ្លាត​ត្រង់​ថា ពេល​កក​ខ្លាំង​ណាស់ ចឹង​ខ្ញុំ​បន្ថយ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក វា​អាច​កាប់​ស្រួល អាហ្នឹង​ខ្ញុំ​អាច​គេច​ស្រួល​មិន​ឱ្យ​អ្នក​ផ្ទះ​ដឹង”។ ត្រង់​កន្លែង គ្រប់​គ្នា​មាន​អារម្មណ៍​ថា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ឃាតក​ដែល​គ្មាន​ញញើត​រូប​នេះ

បាន​ប្រាប់​ទៀត​ថា ការ​កាប់​ពន្លះ​សាច់​ជន​រង​គ្រោះ មិន​ងាយ​ស្រួល​ពេក​ទេ ដោយ​ត្រូវ​ចំណាយ​ពេល​យូរ ហើយ​ត្រូវ​ប្រើ​កាំបិត​មុត​ស្រួច​ចំនួន៤ បន្ត​បន្ទាប់ ទើប​អាច​ធ្វើ​ទៅ​បាន។ កាំបិត​ទាំង​នោះ នាង​បាន​យក​ទៅ​បោះ​ចោល​នៅ​ទន្លេ​អស់​ហើយ។ នាង​បាន​សារភាព​បន្ថែម​ទៀត​ថា ដាក់​ថ្នាំ​ងងុយ​គេង​ឱ្យ​ប្ដី​ផឹក រាល់​ពេល​ធ្វើ​សកម្មភាព ទើប​ប្ដី​របស់​ខ្លួន​មិន​បាន​ដឹង​រឿង។គួរ​​​បញ្ជាក់​​​ថា ជន​​​​​ស​​​​​ង្ស័​​​​​យ​​​​​ឈ្មោះ​​​​​ស៊ិន សុផល ភេទ​​​​​ស្រី អាយុ​​​៣៥​​​ឆ្នាំ មុខរបរ លក់​​​​​អាហារ​​​​​អឺរ៉ុប យីហោ ដឹ​​​​​រេ​​​ដ​​​​​ហ្គោ​​​​​រ​​​​​បារ

នៅផ្ទះ​​​​​លេខ ៤០Eo ផ្លូវ​​​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​​​​​ស្រុក​​​​​កំណើត ភូមិ​​​​​តា​​​​​ព្រហ្ម ឃុំ​​​​​ព្រែក​​​​​ឯង ស្រុក​​​​​គៀន​​​​​ស្វាយ ខេត្ត​​​​​កណ្តាល បាន​​​​​សម្លាប់​​​​​និង​​​​​បាន​​​​​កាត់​​​​​សាកសព​​​​​ជា​​​​​បំណែកៗ បោះចូល​​​​​ទ​​​ន្លេ ទៅលើ​​​​​ជន​​​​​រង​​​​​គ្រោះ​​​​​ឈ្មោះ គឹម យ៉ានា​​​​​ង ភេទ​​​​​ស្រី អាយុ​​​៣៩​​​ឆ្នាំ មុខរបរ​​​​​ម្ចាស់​​​​​ហាង​​​​​អ៊ុតសក់​​​​​ក្នុង​​​​​ផ្សារ​​​​​ចាស់ ដែល​​​ជា​​​ម្ចាស់​​​បំណុល​​​របស់​​​នាង​។​ជន​​​​​ស​​​​​ង្ស័​​​​​យ​​​​​មិន​​​​​ត្រឹមតែ​​​​​ជា​​​​​មនុស្ស​​​​​ឈាម​​​​​ត្រជាក់ សាហាវ

ឃោរឃៅ​​​​​ប៉ុណ្ណោះទេ សូម្បីតែ​​​​​ជីវិត​​​​​ផ្ទាល់ខ្លួន​​​​​ជ​​​​​នស​​​​​ង្ស័​​​​​យ​​​ក៏​​​មិន​​​​​ធម្មតា​​​​​ដែរ គឺ​​​​​មាន​​​​​ប្តី​​​​​ដល់​​​ទៅ​​​៦ (​​​ប្តី​​​​​ទី​​​១ មានកូន​​​១ ទី​​​២​​​មានកូន​​​២ ទី​​​៣​​​មានកូន​​​១ ទាំង​​​៣​​​នាក់​​​​​ដំបូង​​​​​នេះ​​​​​ជា​​​​​ប្តី​​​​​ជន​​​​​ជាតិខ្មែរ ឯ​​​​​ប្តី​​​​​ទី​​​៤​​​មានកូន​​​១ ប្តី​​​​​ទី​​​៥​​​គ្មាន​​​​​កូន និង​​​​​ទី​​​៦​​​គ្មាន​​​​​កូន ទាំង​​​៣​​​នាក់​​​​​ក្រោយ​​​​​នេះ គឺជា​​​​​ប្តី​​​​​ជន​​​ជាតិ​​​​​បរទេស​​​)​​៕ ​ប្រភព៖ ហ្វេសប៊ុក