ហួសថ្លែង! លោក ជា សំណាង ហៅអឿន មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង និងបក្ខពួក១០នាក់ បានព្រួតគ្នាវាយទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យស្ដ្រីម្នាក់ មានផ្ទៃពោះ២ខែ រលូតកូន ចំនែកប្តីវិញត្រូវបាន….(មានរូបភាព)

1050

ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅលើទីតាំងដីចម្កាមួយកន្លែង ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ មានករណីហឹង្សាមួយ បង្កឡើងដោយលោក ជា សំណាង ហៅអឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង និងបក្ខពួកមានគ្នា១០នាក់ បានព្រួតគ្នាវាយទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យស្ដ្រីម្នាក់ មានផ្ទៃពោះ២ខែ រលូតកូន រីឯប្តីរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ព្រុំ គឿន

អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សាត ស្រីម៉ៅ មានទៅលំនៅ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ លោក ជា សំណាង ហៅអឿន និងបក្ខពួកបានយកកូនចេក ទៅដាំលើដីរបស់ជនរងគ្រោះ ដែលបានកាប់ឆ្កាព្រៃសំអាតដី។ជនរងគ្រោះនិងប្រពន្ធ ក៏បានទៅសួរនាំ ហើយបានប្រាប់ថា ដាំលើដីខ្ញុំហើយ និយាយគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែឈ្មោះ ជា សំណាង ហៅអឿន

ជាមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង និងបក្ខពួកមានគ្នា១០នាក់ បានព្រួតវាយមកលើជនរងគ្រោះពីរនាក់ប្តីប្រពន្ធ រហូតមានអ្នកជិតខាងមកឃាត់ទើបឈប់វាយ។យោងតាមខ្លឹមសារនៃពាក្យបណ្តឹងដដែល បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រងរបួសជាទម្ងន់ ដោយប្រពន្ធមានផ្ទៃពោះ២ខែ រងរបួសធ្ងន់ធ្ងររហូតដល់រលូតកូនក្នុងពោះ រីឯប្តីរបួសធ្ងន់ពេញរាង្គកាយ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ៕ប្រភព៖ ហ្វេសប៊ុក