ព្រៃផ្សៃណាស់! តារាចំរៀង Original Song លោកប៉ាវ ផ្លយ ចេញមុខនិយាយខ្លាំងៗក្រោយពីបានឃើញស្ត្រីចិត្តសាហាវឃោឃៅ សម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ និងពុះឆ្អឹងកាត់កង់ដាក់ទូផ្លាស្សេ យកទៅបោះចោលក្នុងទឹកទន្លេ ហើយថែមទាំងនិយាយថាខ្លួនឯង ឆ្លាតទៀតនោះ (មានវីដេអូ)

1622

ភ្នំពេញ៖ ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ ទាក់ទង​នឹង​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​ ដែល​ស្រ្តី​ជាឃាតក​រ​ក្រោយ​ពី​បាន​សម្លាប់​មិត្ត​ភក្តិ​របស់​ខ្លួន​រួច​មក​ ក៏បានយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលនៅតាមគំនរសំរាម​ និងនៅក្នុងទន្លេ។ជនសង្ស័យដែល​ជាឃាតក​រ​ដ៏សាហាវ​ឃោរឃៅ​ខាងលើ​នេះ​មានឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ស្ថិត​ក្នុង​ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ។ចំណែក​ឯ​ជនរងគ្រោះ​ដែលបានស្លាប់ខាងលេីនេះ​មាន​ឈ្មោះ​ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជា

ម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតស្ថិតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ជនសង្ស័យមិនត្រឹមតែជាមនុស្សដែលឈាមត្រជាក់ សាហាវ និងឃោរឃៅខ្លាំងប៉ុណ្ណោះនោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនរបស់ជនសង្ស័យរូបនេះ​ ក៏ពិតជាមិនធម្មតាផងដែរ គឺមានប្តីដល់ទៅ៦នាក់​ឯណោះ​ ដែលបីនាក់ដំបូងនោះគឺជា​ជនជាតិ​ខ្មែរ​ ចំណែក​ឯ​បីនាក់ចុងក្រោយ​ គឺជា​ជនជាតិ​បរទេស​ ។បេីតាម​ដំណើរ​រឿង​ដែល​ជនសង្ស័យ​បានសារភាព​ឲ្យដឹង​ថា​ ៖​ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា​ ២០និង៣០យប់

ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយពីចប់ការផឹកស៊ីរួចមក​ ជនរងគ្រោះក៏បានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា​ ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យ​ យកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ​ ចំណែក​ឯ​ជនរងគ្រោះមិនព្រម ក៏បានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនឹង

ប្រាប់ម្ចាស់បំណុលផ្សេងៗ​ ឲ្យស្គាល់ផ្ទះ​ ដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន)និយាយចប់​ ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់ក ជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសព​ ដាក់ចូលទូរក្លាស្សេឲ្យកក។ជុំវិញ​ករណី​ដ៏​កក្រើក​ខាងលើ​

នេះ​ តារា​ចម្រៀង​ លោក​ ប៉ាវ​ ផ្លយ​ ម្ចាស់​បទ​“អតីត​”​ ក៏បានមានការ​លេីកឡេីង​ថា៖​ «ជឿឬមិនជឿ? ដល់កហើយ “ឃាតករអួតខ្លួនឯងថាឆ្លាតមានប្តី៦នាក់” ហើយនិយាយដូចពិធីករទៀត។ ស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិខ្លួនឯង ពន្លះសាច់ជាកង់ៗ យកទៅបោះចោល នៅច្រាំងទន្លេ ឃាតកនេះសហាវណាស់ កាប់មនុស្សប្រលះសាច់ ពុះឆ្អឹងកាត់កង់ដាក់ទូផ្លាស្សេ»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក