ហួសថ្លែង! ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ស្នេីអោយ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​ចំពោះ​ករណី​រថយន្ត​កែច្នៃ​ដែល​ដឹក​លេីទម្ងន់​ នៅតាម ផ្លូវជាតិលេខ៤មេត្តាសុំអោយ….(មានរូបភាព)

236

ហ្វេសប៊ុក៖ គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​នៅ​កម្ពុជា​ ​ដែលនេះច្រើន​ជាង​ជំងឺ​ទូទៅ​ និង​ជំងឺ​​ផ្សេងៗ​ទៅទៀត។​ ​បើ​គិត​ជា​មធ្យម​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​មនុស្ស​ស្លាប់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មិនតិចនោះឡេីយ។​ ការបង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​បែបនេះ​ ដោយសារតែ​ប្រជាពលរដ្ឋ​ ក៏ដូចជា​

អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ មិនចេះ​យោគយល់​ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ ជាពិសេស​នោះ​ គឺមិនគោរព​ច្បាប់​តែម្តង​។ជាក់ស្តែង​នៅថ្ងៃនេះ​ដែរ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​មាន​រថយន្ត​កែច្នៃ​ធុនធំ​មួយគ្រឿង​ បា​ន​ដឹក​លេីសទម្ងន់​ក៏បានបណ្តាលឲ្យឡេីង​ចំណោទ​មិនរួច​ ក៏រអិលទៅក្រោយវិញ​ ប៉ុន្តែ​ជា​សំណាង​ល្អ​ មិនបង្កគ្រោះថ្នាក់​ដល់មនុស្សនោះទេ។ ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ជាផ្លូវការ​របស់​

ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ បានមានការ​បញ្ជាក់​យ៉ាង​លំអិត​ថា៖​«ព្រលឹម​ថ្ងៃ​អង្គារ៍​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ មានគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ករណី​ ​នៅតាម​បណ្ដោយ​ផ្លូវ​បណ្ឌិត​ម៉ុង​ ឫទ្ធី​(កែវផុស​)​ខេត្ត​ព្រះសីហនុ​ បេីតាម​អ្នក​បច្ចេកទេស​ទៅពិនិត្យ​មេីល​ឃេីញថា​ រថយន្ត​នេះ​កែច្នៃ​ខុស​បច្ចេកទេស​ ដោយសារ​តែ​កំណេីតដេីម​របស់​រថយន្ត​

ដឹកបានតែ​ 5តោនតែ​ប៉ុណ្ណោះ​ ។ជាក់ស្ដែង​រថយន្ដ​នេះ​ដឹកថ្ម​រហូតដល់ទៅ​ 30តោនឯណោះ​ ដល់ពេលឡេីង​ចំណោតមិនរួច​ ក៏រអិលថយក្រោយវិញ​ សំណាងល្អ​ណាស់​ ដែលគ្មាន​រថយន្ដ​ឬម៉ូតូ​នៅពីខាងក្រោ​យ​ កុំអីមិនដឹងជាយ៉ាងណាទេ​។​ ខ្ញុំ​សុំអោយ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​ មេត្តា​ជួយ​ពិនិត្យ​មេីល​ ករណី​រថយន្ត​កែច្នៃ​ដូច​រថយន្ត​ខាងលេីនេះផង​»។ប្រភព៖ ហ្វេសប៊ុក