ស្ងាត់ៗមានប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសារ Dota2 ដែលមានឈ្មោះថា អាណាចក្រកីឡាអេឡិចត្រូនិច រដូវកាលទី១

230

ថ្មីៗនេះកាលពីថ្ងៃទី ១៩ ខែឧសាភា ឆ្នាំ២០១៩ កន្លងមកនេះមានការប្រកួតមួយដែលមានឈ្មោះថា អាណាចក្រកីឡាអេឡិចត្រូនិច វិញ្ញាសារ Dota2 ដែលមានរហូតដល់ ១៨ក្រុមបានចុះឈ្មោះចាប់តាំង ពីថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ២០១៩ មកម្លេះ។ ការប្រកួតនោះមានការជំរុះដើម្បីរកជើងខ្លាំង ៨ក្រុមចុងក្រោយមកប្រកួតេវគ្គផ្តាច់ព្រាត់។ ការប្រកួតនោះផងដែរមានការបង្កើតឡើង នឹងរៀបចំដោយ MCT E-sport Cambodia នឹងដៃគូរសហការ ដោយ XPG នឹងភេជ្ជះ Mutan។ គួរបញ្ជាក់ផងដែរ MCT E-sport Cambodia គឺមានការទទួលស្គាល់ពីសំណាក់ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ដែលមានបទពិសោទន៍ នឹងគាំទ្រទៅលើវិស័យកីឡាអេឡិចត្រូនិច។

នៅក្នុងការប្រកួតនោះ ក៍មានការចែកភេជ្ជះ MUTAN ឥតគិតថ្លៃ នឹងមានការលក់បញ្ចុះតំលៃពិសេសផលិតផល XPG ផងដែរ។
រង្វាន់សរុប ក្នុងការប្រកួតចំនួនទឹកប្រាក់ ២លានរៀល
ចំណាត់ថ្នាក់លេខ១ ទទួលបាន ១,២០០,០០០​ (ភេជ្ជះ Mutan ៥កេះ)
ចំណាត់ថ្នាក់លេខ២ ទទួលបាន ៦០០,០០០ (ភេជ្ជះ Mutan ៥កេះ)
ចំណាត់ថ្នាក់លេខ៣ ទទួបាន ២០០,០០០ (ភេជ្ជះ Mutan ៥កេះ)

ការប្រកួតវគ្គផ្តាច់ព្រាតបានប្រព្រឹត្តនៅទីតាំង MCT E-sport Cambodia តាំងពីម៉ោង ៩ព្រឹក រហូតដល់ ១០យប់ ទើបស្វើងរកឃើញជើងខ្លាំងទាំង ៣នោះគឺ ក្រុមចំណាត់ថ្នាក់លេខ១ Forest Gaming, ក្រុមចំណាត់ថ្នាក់លេខ២ Artifact នឹងក្រុមចំណាត់ថ្នាក់លេខ៣ Drunker។ ការប្រគល់រង្វាន់មានការចូលរួមដោយ លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)។​ ចំណែកឯ អ្នកតំណាង MCT E-sport Cambodia ក៍បានសន្យាថានឹងនាំមកនូវការប្រកួតថ្មី គ្រប់វិញ្ញសារ តែក៍សង្ឃឹមថានឹងមានការគាំទ្របន្ថែមទៀតពីសំណាក់អតិថិជនផង ដើម្បីជាការជួយដល់ប្រាក់សង្វាន់ក្នុងការប្រកួតក្រោយៗទៀត។

https://www.facebook.com/mctesports/