អុញនោះ! លោក K01 នឹងចូលរួមពិធីមង្គលការ ឱកសុគន្ធកញ្ញា ទោះបីជាឱក សុគន្ធកញ្ញាមិនបានហៅផ្ទាល់ក៍ដោយសារតែ….(មានរូបភាព)

252

ភ្នំពេញ៖ ពិធីរៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយលោក អ៊ឹម សុខលី កំពុងក្លាយជាការចាប់អារម្មណ៏របស់មហាជនមួយចំនួនធំ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃស្អែកនេះទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទៀតផង។យ៉ាងណាមិញ ទិដ្ឋភាពក្នុងពិធីសូត្រមន្ដ ក្រុងពាលី របស់លោក អ៊ឹម សុខលី

រួមជាមួយកំពូលតារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ ថែមទាំងបាននាំគ្នាចែករំលែកពីម្នាក់ទៅកាន់ម្នាក់ទៀតយ៉ាងច្រើនតែម្ដង ត្រឹមមួយរយៈពេល ១ម៉ោងប៉ុណ្ណោះ។ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានធ្វើការលើកឡើងថា៖”K01ពិតជាមានកិត្តិយសណាស់ ទោះបីប្អូនស្រី ឱក សុគន្ធកញ្ញាមិនបានមកហៅផ្ទាល់

ក៍រីករាយនឹងកាអញ្ជើញជាភ្ញៀវនឹងយកព័ត៍មាន តាមឆាតតេលេក្រាម ក្នុងកម្មវិធី សេរីមង្គលមួយនេះ ដែរ សូមអោយកម្មវិធីរបស់ប្អូនស្រីប្រកបដោយ រីករាយ ពីដើមដល់ចប់ សូមអោយភ្ញៀវទៅចូលរួមកម្មវិធីនៅថ្ងៃស្អែកនេះ សូមអោយគាត់ សុខទាំងទៅទាំងមក”៕ប្រភព៖ ហ្វេសប៊ុក