អបអរសាទរផង! ប្រពន្ធ​នាយ​ ចយ ក្រោយពី​ចំណង​អាពាហ៍ពិពាហ៍​បាន​ជាង​ ១ឆ្នាំរួចមកពេលនេះចាប់ផ្តើមមាន….(មានរូបភាព)

101

ភ្នំពេញ៖ នាយ​ ចយ​ គឺជាតារា​កំប្លែង​ដ៏មានឈ្មោះល្បីមួយរូប​ និងមានប្រជាប្រិយភាពជាខ្លាំង​ ខណៈ​ដែល​​មានការគាំទ្រយ៉ាងច្រេីន ពីសំណាក់មហាជន​ ពុក​ម៉ែ​ បងប្អូន​ គ្រប់​ស្រទាប់​វណ្ណៈ​ ក៏ព្រោះតែតារា​កំប្លែង​រូបនេះ​ មាន​ភាព​បុិនប្រសប់​ និងការតស៊ូជំនះនូវរាល់​ឧបសគ្គ​ជាច្រើន​ ដែលខ្លួនធ្លាប់បានឆ្លងកាត់កាលពីកន្លងទៅនោះ។​បេីទោះបីជាតារាកំប្លែងរូបនេះ​ មិនមានរូប​សម្បត្តិ​ស្រស់​សង្ហារ​ដូច​តារា​ផ្សេង​ៗ​យ៉ាងណា​ក្តី ក៏​តារារូបនេះ​

មិនអន់នោះដែរ​ ព្រោះ​មានសំណាងបានរៀបការជាមួយភរិយា​ ​ដែលមានរូបសម្បត្តិ​ស្រស់​ស្អាត​ និងមាន​ចរិយា​មាយាទ​ដ៏ល្អទៀតផង ដែលនេះពិតជារឿងដ៏​អស្ចារ្យ​ មួយក្នុងឆាកជីវិតរបស់តារាកំប្លែងរូបនេះតែម្តង​ ។ជាការកត់សម្គាល់​ គេសង្កេតឃើញថា ស្នេហារវាងនាយចយ ជាមួយ​នឹងគូស្នេហ៍ពិតជាស្មោះស្ម័គ្រមែនទែន

ដោយអ្នកទាំង២​ បានឆ្លងការនូវព្យុះភ្លៀវ​ និង​បញ្ហា​ជាច្រើន ទម្រាំ​តែមានថ្ងៃដ៏​ពិសេសមួយនេះ​ ដោយ​ប្រពន្ធ​របស់​នាយ​ ចយ​ បានមានផ្ទៃពោះរយៈពេល​ ៥ខែហេីយ​ ចំណែកឯ​កូនក្នុងផ្ទៃនោះ​ គឺជាកូនប្រុស។ជាមួយ​គ្នា​នេះដែរ​ ប្រពន្ធ​របស់​នាយ​ ចយ​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Kwan Dii Kwan Dii

ក៏បានមានការរៀបរាប់ផងដែរថា៖​ «ទ្រាំបន្តិចទៅណា កូនសម្លាញ់ម៉ាក់ តិចទៀត យើងជិតបានជួបមុខគ្នាហើយ អោយប៉ាៗជូនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត គេបានឃើញកូនគេហរ»។ប្រភព៖​ហ្វេសប៊ុក