អុញនោះ! ពេលនេះ ពូឃ្លាំង បានចេញវីដេអូឆ្លើយតបទៅនឹងអាចារ្យធំវិញ ក្រោយពីជំលោះផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុករួចមក (មានវីដេអូ)

183

ភ្នំពេញ៖ កាលពី​ពេលថ្មីៗនេះ​ ក្រោយពី​តារាចម្រៀង​ពូកែខាងរ៉េប​ លោក​ G-Davith បានចាប់ដៃគូជាមួយ​ ពូ ឃ្លាំង​ ដែលជារៀមច្បង​ និងជា​តារាជេីងចាស់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​រ៉េប​រួចមក​ បានធ្វើឲ្យ​លោក​ អាចារ្យ​ ធំ​ មានការយល់ច្រឡំ​ និងបានចេញជាវីដេអូច្រៀងរ៉េបតបទៅវិញ​ ដោយបានបាញ់ចំៗដល់​លោក​ G-Davith និង​ ពូ​ ឃ្លាំង​ ​តែម្តង​។ក្រោយ​មក​ ​ចំពោះរឿងរ៉ាវ​ទាំង​នេះ​ ក៏​ត្រូវ​បាន​ នេន​ ទុំ​ ដែលគឺជាតារាចម្រៀង​រ៉េប​មួយរូប​ដ៏មានឈ្មោះល្បី​ដែរនោះ​ បានចេញមុខនិយាយឆ្លេីយតបទៅកាន់​អាចារ្យ​ ធំ​វិញ​ទាំង​អារម្មណ៍​ខឹង​ក្រោធជាខ្លាំង​

ខណៈដែល​ អាចារ្យ​ ធំ​ បានប្រេីប្រាស់​ពាក្យ​សម្ដី​មិន​គម្បី​មកលេី​រៀមច្ប​ង​ និងជាអ្នកមានគុណរបស់លោកបែបនេះ។ក្នុង​នោះដែរ​ លោក​ អាចារ្យ​ ធំ​ ក៏មិនបានបង្អង់យូរនោះដែរ​ ចំពោះ​ការ​លេីកឡេីង​របស់​ នេន​ ទុំ​ ក៏បានឆ្លេីយតបទៅវិញនូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​ ក្រោយមកទៀត​ នេន​ ទុំ​ ក៏បាន​

បន្តការឆ្លេីយតបជាបន្តទៀត​ ដែលធ្វេី​ឲ្យ​រឿង​រ៉ាវ​មួយនេះ​ កាន់តែមានភាព​វែងឆ្ងាយ​ និងមានការ​ជាប់​ពាក់ព័ន្ធ​កាន់តែ​ច្រើន​ផងដែរ​។ដោយឡែក​ ដោយមេីលឃេីញពី​បញ្ហា​នេះ​ កាន់តែមានការផ្ទុះឡេីងនោះ​ ពូ​ ឃ្លាំង​ លោកក៏បានចេញជា​វីដេអូ​ឆ្លេីយតប​ទៅកាន់​ អាចារ្យ​ ធំ​ វិញ​ ដោយមានការលេីកឡេីងនូវ​ពាក្យ​ពេចន៍​ជាច្រើន​

ដេីម្បី​កុំឲ្យ​បន្តមានការ​យល់ច្រឡំ​ជាបន្តទៀត​។ ក្នុង​នោះដែរ​ ពូ​ ឃ្លាំង​ ក៏បានទទួលយកកំហុសរបស់ខ្លួន​ផងដែរ​ ខណៈពេលដែលគេកំពុងមានជម្លោះនឹងគ្នានោះ​ លោកបែរជា​ចាប់ដៃគូជាមួយអ្នកនោះទៅវិញ។ពូ​ ឃ្លាំង​ បានបន្តទៀតថា​ ចំពោះ​អត្ថន័យ​ក្នុង​បទចម្រៀង​នេះ​ គឺលោកមិនមានន័យថាអោយ​

និងឌឺដងដាក់នរណាម្នាក់នោះទេ​ ដែលនេះគ្រាន់ជាការច្រៀងលេង​កម្សាន្ត​តែ​ប៉ុណ្ណោះ​ ហេីយមួយ​វិញ​ទៀតនោះ​ ពូ​ ឃ្លាំង​ ក៏នឹងមានបំណង​ចាប់ដៃគូ​ជាមួយតារារ៉េបដទៃទៀត​ ដេីម្បី​បង្កេីតនូវ​បទចម្រៀង​ថ្មី​ៗ​ជាបន្តផងដែរ​។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖​ ហ្វេសប៊ុក